លោក Whittaker បាននិយាយថា នៅប្រទេសវៀតណាម សិទ្ធិមនុស្សមិនត្រឹមតែ ត្រូវបានការពារប៉ុណ្ណោះទេ ថែមទាំងត្រូវបានអភិវឌ្ឍន៍ក្នុងកម្រិតខ្ពស់បំផុតតាមដែល អាចធ្វើទៅបានទៀតផង។ វៀតណាមក៏ធានានូវសេរីភាពខាងសាសនា និងជំនឿរបស់ ប្រជាជន ដោយមាន វត្តអារ៉ាម ព្រះវិហារ និងគ្រឹះស្ថានសាសនាជាច្រើនត្រូវបាន សាងសង់ឡើង ដូចផ្នែកមួយនៃសហគមន៍ប្រជាជន។ ការលើកកម្ពស់សិទ្ធិស្ត្រី សិទ្ធិកម្មករ និងសេរីភាពខាងជំនឿ គឺជាភស្តុតាងដែលបង្ហាញឲ្យឃើញថា វៀតណាម មិនត្រឹមតែមានច្បាប់សិទ្ធិមនុស្សរឹងមាំប៉ុណ្ណោះទេ ថែមទាំងផ្តោតលើការធានាការ អនុវត្តសិទ្ធិទាំងអស់ដែលប្រជាជនទទួលបានទៀតផង។
អ្នកប្រាជ្ញអង់គ្លេសបានអះអាងថា វៀតណាមឈានចូលយុគសម័យថ្មីជាមួយនឹង មូលដ្ឋានគ្រឹះសេដ្ឋកិច្ច-សង្គម ដែលសម្រេចបានអាស្រ័យដោយការប្រកាន់ខ្ជាប់ នូវគោលការណ៍ “រដ្ឋរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន” ដែលប្រជាជន ជាមជ្ឈភាព និងមានសិទ្ធិធ្វើជាម្ចាស់ប្រទេសជាតិ ជួយជំរុញការអភិវឌ្ឍមនុស្ស ប្រទេសជាតិ និងបក្ស បម្រើបុព្វហេតុកសាងសង្គមនិយម និងកុម្មុយនិស្តនិយម៕







