• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មុខម្ហូបនុំបញ្ចុកសាច់ជ្រូកអាំងត្រូវបានដាក់បញ្ជូលទៅក្នុងសៀវភៅធ្វើម្ហូបរបស់ ព្រះមហាក្សត្រីយានី Elizabeth II

នុំបញ្ចុកសាច់ជ្រូកអាំងគឺជាមោទនភាពនៃម្ហូបអាហារនៅទីក្រុងហាណូយ។ ប្រហេលជាមិនមានប្រជាជនក្នុងស្រុក ឬភ្ញៀវទេសចរណ៍ណាមួយអាចរំលងក្លិនសាច់ជ្រូកអាំងពេលឆ្លងកាត់ហាងលក់អាហារតាមដងវិថីបានឡើយ។
  ត្រូវបានដាក់បញ្ជូលទៅក្នុងសៀវភៅធ្វើម្ហូបរបស់ព្រះមហាក្សត្រីយានី Elizabeth II  

មុខម្ហូបនុំបញ្ចុកសាច់ជ្រូកអាំងជាមួយរូបមន្តរបស់មេចុងភៅ Do Thi Hai Ly នៅស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម ទើបតែត្រូវបានផ្តល់កិត្តិយសជាមុខម្ហូបដ៏ឆ្ងាញ់ពិសារបំផុតមួយ ដែលត្រូវបានដាក់បញ្ជូលទៅក្នុងសៀវភៅធ្វើម្ហូប ដែលបានរួមបញ្ចូលក្នុងសៀវភៅធ្វើម្ហូបក្នុងឱកាស ព្រះរាជពិធីរំលឹកខួប ៧០ ឆ្នាំនៃការឡើងគ្រងរាជ្យសម្បត្តិរបស់ ព្រះមហាក្សត្រីយានី Elizabeth II ។

នុំបញ្ចុកសាច់ជ្រូកអាំងគឺជាមោទនភាពនៃម្ហូបអាហារនៅទីក្រុងហាណូយ។ ប្រហេលជាមិនមានប្រជាជនក្នុងស្រុក ឬភ្ញៀវទេសចរណ៍ណាមួយអាចរំលងក្លិនសាច់ជ្រូកអាំងពេលឆ្លងកាត់ហាងលក់អាហារតាមដងវិថីបានឡើយ។ នេះជាការចែករំលែករបស់ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅវៀតណាម លោក Gareth Ward នៅពេលណែនាំអំពីម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់វៀតណាម ដែលទើបត្រូវបានដាក់បញ្ជូលទៅក្នុងសៀវភៅធ្វើម្ហូប ក្នុងឱកាស ព្រះរាជពិធីរំលឹកខួប៧០ឆ្នាំនៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រីយានី Elizabeth II។

យោងតាមស្ថានទូតអង់គ្លេស សៀវភៅចម្អិនម្ហូបក្នុងឱកាស ព្រះរាជពិធីរំលឹកខួប៧០ឆ្នាំនៃការឡើងគ្រងរាជ្យសម្បត្តិរបស់ ព្រះមហាក្សត្រីយានី Elizabeth II នឹងត្រូវបានបើកដាក់តាំងលក់សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍។ ប្រាក់ចំណេញទាំងអស់ដែលបានមកពីការលក់សៀវភៅនេះនឹងត្រូវប្រើប្រាស់ដើម្បីជួយឧបត្ថម្ភមូលនិធីសប្បុរសធម៌ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងអន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ក្នុងឋានៈជាប្រមុខរដ្ឋ។

Top