• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មានការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតដើម្បីសេចក្តីប្រាថ្នាអំពីប្រទេសវៀតណាមមួយពោរពេញដោយកម្លាំងមាំមួន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងប្រតិភូបានចុចប៊ូតុងបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិសម្រាប់ការច្នៃប្រឌិតនិងបើកពិព័រណ៍អន្តរជាតិស្តីពីការច្នៃប្រឌិតនៅវៀតណាមឆ្នាំ ២០២១ (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានចេញបទបញ្ជាឱ្យបើកការដ្ឋាន សាងសង់មជ្ឈមណ្ឌលច្នៃប្រឌិតជាតិ (NIC) នៅមណ្ឌលឧស្សាកម្មខ្ពស់ Hoa Lac នៃទីក្រុងហាណូយ។

មជ្ឈមណ្ឌលច្នៃប្រឌិតជាតិ (NIC) ត្រូវបានបង្កើតឡើង ក្នុងគោលបំណងគាំទ្រនិងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនិងច្នៃប្រឌិត ដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរថ្មីនៃគំរូកំណើនផ្អែកលើមូលដ្ឋាននៃការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ មជ្ឈមណ្ឌលនេះ គ្រោងនឹងសាងសង់លើផ្ទៃដីសរុប ៣៥.០០០ ម៉ែតការ៉េ  ដែលជាកន្លែងប្រមូលផ្តុំសម្រាប់សហគ្រាសក្នុងស្រុកនិងបរទេសនិងក្រុមបច្ចេកវិទ្យាធំៗ ហើយជាកន្លែងសម្រាប់ផ្គត់ផ្គង់បន្ទប់ស្រាវជ្រាវនិងមន្ទីរពិសោធន៍ផលិតផលតាមស្តង់ដារអន្តរជាតិ។ អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ថ្វីត្បិតតែយើងដើរទៅមុខក៏ពិតមែនប៉ុន្តែពិភពលោកទំនងជាមិនរងចាំយើងទេ។ ហេតុដូច្នេះ យើងត្រូវតែមានការច្នៃប្រឌិតថ្មី ត្រូវតែមានបំណងប្រាថ្នាអំពីប្រទេសវៀតណាមដ៏ខ្លាំងក្លាមួយ ក្លាយទៅជាការពិតជាក់ស្តែង។ ដើម្បីសម្រេចបានបំណងប្រាថ្នានេះ យើងត្រូវពឹងផ្អែកលើបញ្ញាវន្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយជាពិសេសការច្នៃប្រឌិតតែម្តង។ នេះគឺជាកត្តាផ្ទៃក្នុងដែលមានសារៈសំខាន់សម្រាប់កំណើន។  មានតែបច្ចេកវិទ្យាថ្មីជាមួយនឹងប្រភពធនធានមនុស្ស សមស្រប ទើបជាកត្តាសម្រេចសម្រាប់កំណើនរយៈពេលវែង និងជាគន្លឹះលោតផ្លោះក្នុងការអភិវឌ្ឍ ដើម្បីរួចចេញពីអន្ទាក់ប្រាក់ចំណូលជាមធ្យម។ កត្តាសំខាន់ដែលធ្វើឱ្យមានភាពខុសគ្នា នោះគឺប្រជាជននិងបច្ចេក វិទ្យា”។

នាព្រឹកថ្ងៃទី ៩ មករានេះ នៅមជ្ឈមណ្ឌលឧស្សាហកម្ម Hoa Lac បានបើកការបើកពិព័រណ៍អន្តរជាតិស្តីពីភាពច្នៃប្រឌិតថ្មីរបស់វៀតណាមឆ្នាំ ២០២១។ ពិព័រណ៍នេះមានស្តង់ចំនួន ១៥៦ ស្តង់នៃសហគ្រាសក្នុងស្រុកចំនួន ១១៣; ហើយសហគ្រាសចំនួន ២២ ដែលមានការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងមានការចូលរួមពីវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យនិងមហាវិទ្យាល័យមួយចំនួនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top