• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រព “ចម្រៀងណាត់ជួបទន្លេទាំង ៩” លើកទី១៨

ការសម្តែងនៃមហោស្រព “ចម្រៀងណាត់ ជួបទន្លេទាំង ៩” គឺជាសកម្មភាពវប្បធម៌ និងសិល្បៈ ដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តង ឆ្លាស់គ្នានៅតាមខេត្ត-ក្រុងក្នុងតំបន់ ដីសណ្តទន្លេ Cuu Long។
  ទិដ្ឋភាពពិធីបើក (រូបថត៖ កាសែត Dong Khoi)  

នាយប់ថ្ងៃទី១៨ មិថុនា នៅមជ្ឈមណ្ឌលវប្បធម៌និងរោងកុនខេត្ត Ben Tre នាយកដ្ឋានវប្បធម៌មូលដ្ឋាន - ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ben Tre បើកមហោស្រព “ចម្រៀងណាត់ជួបទន្លេទាំង ៩” លើកទី ១៨ ឆ្នាំ២០២២។

ការសម្តែងនៃមហោស្រព “ចម្រៀងណាត់ជួបទន្លេទាំង ៩” គឺជាសកម្មភាពវប្បធម៌ និងសិល្បៈ ដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តង ឆ្លាស់គ្នានៅតាមខេត្ត-ក្រុងក្នុងតំបន់ ដីសណ្តទន្លេ Cuu Long។ មហោស្រពឆ្នាំនេះ ក្រោមប្រធានបទ “ទីណាត់ជួបនៃទន្លៃទាំង៩” ដោយមានការចូលរួមពីអង្គភាពចំនួន ១៣ រួមមានៈ Soc Trang;  Vinh Long; Kien Giang; Long An; Tien Giang; An Giang; Hau Giang; Bac Lieu; Ca Mau; Tra Vinh; ទីក្រុង Can Tho; សាកលវិទ្យាល័យ Can Tho និង Ben Tre។

មហោស្រពនេះរួមចំណែកណែនាំសកម្មភាពវប្បធម៌និងសិល្បៈពិសេស ដែលផ្សាភ្ជាប់ជាមួយជីវភាពរស់នៅនិងផលិតកម្មរបស់ប្រជាជននៅតាមខេត្ត ក្រុងក្នុងតំបន់។ ក្នុងពេលជាមួយគ្នានេះ ផ្សព្វផ្សាយនិងណែនាំរូបភាពប្រជាជននិងវប្បធម៌នៃខេត្ត ក្រុងក្នុងតំបន់ដីសណ្ដទន្លេ Cuu Long ទៅកាន់សាធារណៈជនក្នុង និងក្រៅប្រទេស។ មហោស្រពនេះក៏ជាឱកាសសម្រាប់សិល្បករ សិល្បការិនី តន្ត្រីករ ... ផ្លាស់ប្តូរ សិក្សា និងអភិវឌ្ឍន៍ជំនាញក្នុងការនិពន្ធ ការរៀបចំកម្មវិធី និងការសម្តែងសិល្បៈ រួមចំណែកក្នុងការតម្រង់ទិសសកម្មភាពវប្បធម៌ និងសិល្បៈក្នុងមូលដ្ឋាន អភិរក្ស និងផ្សព្វផ្សាយទម្រង់សិល្បៈប្រពៃណីពិសេសនៃតំបន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top