• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពសំនៀង Son ca ២០២២ - ទីលានលេងតន្ត្រីដ៏មានប្រយោជន៍សម្រាប់កុមារ

នាយប់ថ្ងៃទី ១៨ ខែកញ្ញា រាត្រីមហោស្រព “សំនៀង Son ca ឆ្នាំ ២០២២" បានប្រព្រឹត្តទៅនៅសាលមហោស្រពវិទ្យុសំឡេងវៀតណាម (ហាណូយ) ជាមួយនឹងការសម្តែងសិល្បៈដ៏ឧឡារិក ដែលនាំមកនូវការសម្តែងចម្រុះពណ៌ និងគួរឲ្យទាក់ទាញសម្រាប់កុមារនៅទូទាំងប្រទេស។
  មហោស្រពសំនៀង Son ca ២០២២ ។ (រូបថត៖ VOV)  

កម្មវិធីនេះ សំដៅលើកតម្កើងបុគ្គល អគ្គារកុមារ មណ្ឌលវប្បធម៌ និងស្ថានីយ៍វិទ្យុ-ទូរទស្សន៍ ដែលបានចូលរួមវិភាគទាន និងមានស្នាដៃឆ្នើមក្នុងមហោស្រពចំនួន ៥លើក ក្នុងអំឡុងពេលចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩។

ឆ្នាំនេះ មហោស្រព “សំនៀង Son ca ២០២២” មានការចូលរួមរបស់អង្គភាពចំនួន ១០ នៅទូទាំងប្រទេស ដែលលាតសន្ធឹងពីខាងជើង-កណ្តាលទៅខាងត្បូង។ អង្គភាពទាំង ១០ ដោយមានវត្តមានរបស់ប្អូនៗកុមារចំនួន ២០០ នាក់ បាននាំមកនូវការសម្ដែងដ៏វិសេសវិសាលចំនួន ១៤ រួមទាំងការសម្តែងមួយចំនួនដែលធ្លាប់បានឈ្នះរង្វាន់នៅក្នុងមហោស្រពសំនៀង Son ca ឆ្នាំមុនៗទៀតផង។ គណៈរៀបចំកម្មវិធីបានប្រគល់មេដាយអនុស្សាវរីយ៍ និងប័ណ្ណសរសើរដល់សមូហភាពនិងអង្គភាពចំនួន១០ ដែលចូលរួមកម្មវិធីនេះ។

ទទួលបានការពេញនិយមអស់រយៈពេលជាច្រើនឆ្នាំ មហោស្រព“សំនៀង Son ca” រៀបចំដោយវិទ្យុសម្លេងវៀតណាម (VOV) បានបង្កើតការរីកសាយភាយយ៉ាងខ្លាំងក្លា និងបានក្លាយជាទីលានលេងតន្ត្រីដ៏មានប្រយោជន៍សម្រាប់កុមារ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top