• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពវប្បធម៌ជនជាតិ Mong ទូទាំងប្រទេសបានបិទបញ្ចប់

ក្នុងពិធីបិទ គណៈកម្មាធិការរៀបចំបានប្រគល់ប័ណ្ណសរសើរដល់សមូហភាពនិងបុគ្គលដែលចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានាក្នុងមហោស្រពវប្បធម៌ជនជាតិ Mong ទូទាំងប្រទេស។

ថ្នាក់ដឹកនាំខេត្ត Lai Chau ប្រគល់ប័ណ្ណសរសើរដល់សមូហភាព និងបុគ្គលដែលមានស្នាដៃក្នុងពិធីបុណ្យ (រូបថត៖ VOV)

បន្ទាប់ពីបានរៀបចំអស់រយៈពេល ៣ ថ្ងៃ ជាមួយនឹងសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍និងសម្បូរបែបជាច្រើននោះ នៅរសៀលថ្ងៃទី ២៦ ខែធ្នូ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Lai Chau ដើម្បីបូកសរុបពិធីបិទមហោស្រពវប្បធម៌ជនជាតិ Mong លើកទី៣ ទូទាំងប្រទេសនៅឆ្នាំ២០២១។

ដោយមានប្រធានបទ “អភិរក្សនិងលើកកំពស់អត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong - ប្រកបដោយមានសមភាព សាមគ្គីភាព សមាហរណកម្ម និងការអភិវឌ្ឍ” មហោស្រពឆ្នាំនេះបានទាក់ទាញការចូលរួមរបស់ភ្ញៀវ សិប្បករ និងជនរួមជាតិជាជនជាតិ Mong ប្រមាណ ៣០០០ នាក់ មកពីខេត្តចំនួន ១១ ព្រមទាំងមានការចូលរួមសម្របសម្រួលរបស់ស្ថាប័នពីមជ្ឈិមដល់មូលដ្ឋាន។ ក្នុងពិធីបិទ គណៈកម្មាធិការរៀបចំបានប្រគល់ប័ណ្ណសរសើរដល់សមូហភាពនិងបុគ្គល ដែលចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានាក្នុងមហោស្រពវប្បធម៌ជនជាតិ Mong ទូទាំងប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top