• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៥៖ វៀតណាម ជាគោលដៅថ្មីដ៏គួរឲ្យទាក់ទាញសម្រាប់អ្នកផលិតភាពយន្តអន្តរជាតិ

នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃមហោស្រពភាពយន្តអន្តរជាតិទីក្រុង Cannes លើកទី ៧៨ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម សម្របសម្រួលជាមួយសមាគមផ្សព្វផ្សាយនិងអភិវឌ្ឍន៍ភាពយន្តវៀតណាមបានរៀបចំសិក្ខាសាលា “វៀតណាម - ទីផ្សារថាមវន្តនៅអាស៊ី និងជាគោលដៅថ្មីសម្រាប់ក្រុមផលិតភាពយន្តអន្តរជាតិ”។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីអ្នកផលិតភាពយន្តអន្តរជាតិ អ្នកដឹកនាំរឿង អ្នកជំនាញ និងដៃគូជាច្រើន។
ឈូងសមុទ្រ Ha Long ជាទីតាំងថតរឿង Kong: Skull Island ។ រូបថតអេក្រង់

ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា លោក Nguyen Trung Khanh ប្រធាននាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានលើកឡើងពីសក្ដានុពលរបស់វៀតណាមក្នុងឧស្សាហកម្មភាពយន្ត មិនត្រឹមតែជាគោលដៅសម្រាប់ថតភាពយន្តខុសប្លែក និងថ្មីថ្មោងប៉ុណ្ណោះទេ ថែមទាំងជាទីផ្សារភាពយន្តដ៏រស់រវើក ជាមួយនឹងឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការផលិតនិងចេញផ្សាយទៀតផង។ ក្រៅពីទេសភាពចម្រុះ វៀតណាមក៏សម្បូរទៅដោយវប្បធម៌និងមនុស្ស ដោយមានជនជាតិចំនួន ៥៤ រស់នៅជាមួយគ្នា បង្កើតរូបភាពវប្បធម៌ចម្រុះនៃទំនៀមទម្លាប់ ពិធីបុណ្យ ម្ហូបអាហារ សំលៀកបំពាក់ ស្ថាបត្យកម្ម... ប្រវត្តិសាស្ត្រាប់ពាន់ឆ្នាំនៃការកសាង និងការពារប្រទេសជាតិក៏ជាប្រភពបំផុសគំនិតមិនចេះចប់សម្រាប់ស្នាដៃវីរភាព និងសង្រ្គាមផងដែរ។

ក្នុងក្របខ័ណ្ឌនៃមហោស្រពភាពយន្ត Cannes លើកទី ៧៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី២៤ ឧសភា ក្រៅពីសិក្ខាសាលា “វៀតណាម - ទីផ្សារអាស៊ីថាមវន្ត និងជាគោលដៅថ្មីសម្រាប់ក្រុមផលិតភាពយន្តអន្តរជាតិ” នោះ ក៏បានប្រព្រឹត្តិទៅរាត្រីភាពយន្តវៀតណាមនៅទីក្រុង Cannes  នាថ្ងៃទី ១៦ ឧសភា ដើម្បីផ្សព្វផ្សាយវៀតណាមជាគោលដៅគួរ្យទាក់ទាញសម្រាប់អ្នកផលិតភាពយន្តអន្តរជាតិ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

នាយប់ថ្ងៃទី១៥ ខែកុម្ភៈ (ថ្ងៃទី២៨ ខែកត្តិក តាមច័ន្ទគតិ) វិថីផ្កា Nguyen Hue បានបើកជាផ្លូវការ ដោយទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

Top