• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពទេសចរណ៍ហាណូយ ឆ្នាំ២០២៦ គូសសញ្ញាសម្គាល់ថ្មីៗជាច្រើន

នាយប់ថ្ងៃទី១៥ ខែមីនា នៅឧទ្យានថុងញ៉ាត មហោស្រពទេសចរណ៍ហាណូយ ឆ្នាំ២០២៦ បានបិទបញ្ចប់បន្ទាប់ពីការរៀបចំរយៈពេលបីថ្ងៃ។
មហោស្រពទេសចរណ៍ហាណូយឆ្នាំ ២០២៦។ រូបថត៖ Đuc Anh/VOV5

មហោស្រពទេសចរណ៍ហាណូយ ឆ្នាំ២០២៦ បានបង្កើតបរិយាកាសសម្រាប់ផ្សព្វផ្សាយ តភ្ជាប់ ឆ្លងបទពិសោធន៍វប្បធម៌ និងទេសចរណ៍វិសេសវិសាលរបស់ទីក្រុងហាណូយ; បើកចេញឱកាសសម្រាប់មូលដ្ឋាននិងសហគ្រាសទេសចរណ៍ ឧទ្ទេសនាមផលិតផលថ្មីៗ និងពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។

មហោស្រពនេះ ត្រូវបានធ្វើឡើងនៅក្នុងទីធ្លាដ៏អំទូលាយ បៃតង និងស្និទ្ធស្នាលជាមួយធម្មជាតិ; បង្កើនសកម្មភាពឆ្លងបទពិសោធន៍ដោយផ្ទាល់ដូចជាការបង្ហាញសិប្បកម្មប្រពៃណី ការភ្លក់តែ ភោជនាហារ និងការផ្លាស់ប្តូរវប្បធម៌។ លើសពីនេះ មហោស្រពក៏បានជំរុញការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការផ្សព្វផ្សាយទេសចរណ៍ និងបទពិសោធន៍ VR360 បញ្ញាសិប្បនិម្មិត និងរ៉ូបូតទទួលភ្ញៀវ; ទន្ទឹមនឹងនោះ ផ្សព្វផ្សាយសារនៃទេសចរណ៍បៃតងផងដែរ។

មហោស្រពនេះ មានការចូលរួមពីខេត្ត និងទីក្រុងដូចជា Khanh Hoa, Thai Nguyen, Bac Ninh, Tuyen Quang, Nghe An, Gia Lai និង Quang Ninh បានបង្កើតបទពិសោធន៍ដ៏គយួរឲ្យទាក់ទាញជាច្រើន ទាក់ទងនឹងទេសចរណ៍ និងម្ហូបអាហារនៃមូលដ្ឋានទាំងនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

យោងតាមកម្មវិធី ថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មីញហ៊ឹង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។

Top