• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពកាំជ្រួចអន្តរជាតិទីក្រុង Da Nang ឆ្នាំ ២០២៤៖ តភ្ជាប់សកល - ភាពត្រចេះត្រចង់ពេញទ្វីបទាំងប្រាំ

មហោស្រពកាំជ្រួចអន្តរជាតិទីក្រុង Da Nang ឆ្នាំ ២០២៤ (DIFF ២០២៤) នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៨ ខែមិថុនា ដល់ថ្ងៃទី ១៣ ខែកក្កដា ដោយមានប្រធានបទ "Made in Unity - តភ្ជាប់សកល - ភាពត្រចេះត្រចង់ពេញទ្វីបទាំងប្រាំ"។
កាំជ្រួចបំភ្លឺផ្ទៃមេឃទីក្រុង Da Nang ឆ្នាំ ២០២៣។ រូបថត៖ VOV

DIFF ២០២៤ មានការចូលរួមពីក្រុមចំនួន ៨ ដែលក្នុងនោះមានក្រុម Da Nang តំណាងឱ្យវៀតណាម និងក្រុមអន្តរជាតិចំនួន ៧ រួមមាន៖ បារាំង អ៊ីតាលី សហរដ្ឋអាមេរិក អាឡឺម៉ង់ ប៉ូឡូញ ចិន ហ្វាំងឡង់។

ឆ្នាំនេះគឺជាឆ្នាំទី ១២ ហើយដែលទីក្រុង Da Nang បានរៀបចំ DIFF។ ហើយ DIFF ក៏បានក្លាយជាម៉ាកយីហោនៃទីក្រុងឆ្នេរសមុទ្រភាគកណ្តាលនេះ និងទទួលបានការគោរពស្រឡាញ់របស់មិត្តភក្តិមកពីជុំវិញពិភពលោក។ ប្រធានបទ DIFF ឆ្នាំនេះបង្ហាញពីសារនៃពិភពលោកសន្តិភាព មិត្តភាព មនុស្សសាស្ត្រ និងគុនតម្លៃដែលបំផុសគំនិតដ់សហគមន៍។ រាត្រីបើកឆាកនៃ DIFF ២០២៤ គ្រោងនឹងប្រព្រឹត្តិទៅនៅល្ងាចថ្ងៃទី ៨ ខែមិថុនា ក្រោមប្រធានបទ "Made of Unique Culture - ភាពប្រណិតនៃវប្បធម៌" ជាមួយការប្រកួតបើកឆាករវាងក្រុមវៀតណាម និងក្រុមជើងឯក DIFF ២០២៣ - បារាំង។ ការសម្តែងកីឡាផ្សងព្រេង Jetski & Flyboards ដោយក្រុមហ៊ុន H2O របស់អូស្ត្រាលី នឹងក្លាយជាជំណុចលេខធ្លោនៅក្នុងរាត្រីបើក DIFF ២០២៤។ ប៉ុន្មានរាត្រីបន្ទាប់ នឹងប្រព្រឹត្តិទៅការប្រកួតរវាងក្រុម៖ អ៊ីតាលី - សហរដ្ឋអាមេរិក (ថ្ងៃទី ១៥ ខែមិថុនា) អាល្លឺម៉ង់ - ប៉ូឡូញ (២២ ខែមិថុនា), ចិន - ហ្វាំងឡង់ (២៩ ខែមិថុនា) ហើយរាត្រីផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៣ ខែកក្កដាដោយចំណោងជើងថា "Made of Young Generation - ចង្វាក់អនាគត" ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ផ្លែឈើនិងបន្លែវៀតណាមជិត ១០០ តោន ដណ្តើមយកទីផ្សារ UAE

ផ្លែឈើនិងបន្លែវៀតណាមជិត ១០០ តោន ដណ្តើមយកទីផ្សារ UAE

ក្រុមហ៊ុន Lulu Group International នាថ្ងៃទី ១៨ ខែមេសា បានជួលយន្តហោះមួយគ្រឿង ដើម្បីដឹកជញ្ជូនផ្លែឈើ និងបន្លែស្រស់ៗជិត ១០០ តោន ពីវៀតណាម ទៅកាន់ប្រទេសអារ៉ាប់រួម (UAE)។

Top