• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសេដ្ឋីជួរមុខទាំង ១១ នៅលើពិភពលោកចូលរួមសន្និសីទជំរុញ វិនិយោគនៅខេត្ត Binh Dinh

មហាសេដ្ឋីទាំង ១១ រូបខាងលើ មកពីប្រទេស៖ ថៃ កូរ៉េខាងត្បូង ស៊ុយអែត អ៊ីស្រាអែល សិង្ហបុរី អារ៉ាប៊ីសាអូឌីត (UAE)។

នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលជំរុញវិនិយោគខេត្ត Binh Dinh បានឲ្យដឹង ថា មហាសេដ្ឋីជួរមុខទាំង ១១ នៅលើពិភពលោកនឹងចូលរួមសន្និសីទជំរុញ វិនិយោគនៅខេត្ត Binh Dinh ឆ្នាំ ២០២៤ ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៩ មិនា ខាងមុខ។ មហាសេដ្ឋីទាំង ១១ រូបខាងលើ មកពីប្រទេស៖ ថៃ កូរ៉េខាងត្បូង ស៊ុយអែត អ៊ីស្រាអែល សិង្ហបុរី អារ៉ាប៊ីសាអូឌីត (UAE)

សន្និសីទនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពក្នុងសប្តាហ៍ Amazing Binh Dinh Fest 2024 (ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣១ ខែមីនា)។ សន្និសីទជំរុញវិនិយោគខេត្ត Binh Dinh ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទខេត្ត Binh Dinh នៅទីក្រុង Quy Nhon ដោយមានការចូលរួមពីប្រតិភូជាង ១ ០០០ នាក់ និងសាហគ្រាសប្រមាណ ៥០០ អង្គភាព។

សន្និសីទនេះមានសកម្មភាពដូចជា៖ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ដំណាក់កាល ២០២៤ - ២០២៨ រវាងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ជាមួយគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងក្រុមហ៊ុនភាគហ៊ុន Binh Dinh F1; ប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងអនុស្សារណៈយោគយល់គ្នាដល់វិនិយោគិនចំនួន ៦ ជាដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។

Top