• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសាមគ្គីជនជាតិទាំងមូល៖ កត្តាយុទ្ធសាស្ត្រដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍នៅក្នុងយុគសម័យថ្មី

ថ្លែងនៅក្នុងសម័យពិភាក្សាលើសេចក្តីព្រាងឯកសារនាព្រឹកថ្ងៃទី ២១ ខែមករា ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សនោះ លោកស្រី ហា ធីង៉ា អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានសង្កត់ធ្ងន់លើតួនាទីនៃផែនមហាសាមគ្គីជនជាតិទាំងមូលក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍នានា។
លោកស្រី ហា ធីង៉ា - អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ (រូបថត៖ VOV)

យោងតាមលោកស្រី ហា ធីង៉ា ក្នុងអាណត្តិកន្លងមក បក្សនិងរដ្ឋបានបន្តចេញផ្សាយ និងអនុវត្តន៍គោលជំហរនិងគោលនយោបាយដោយព្រមៗគ្នា តាមនោះបង្កើតមូលដ្ឋានគ្រឹះរឹងមាំដើម្បីលើកកម្ពស់កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល។ ជាលទ្ធផល ការស្រុះចិត្តគំនិតសង្គមត្រូវបានពង្រីកជាបន្តបន្ទាប់ ហើយជំនឿជាក់បស់ប្រជាជនលើបក្ស និងរដ្ឋត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។

នៅពេលដែលប្រទេសជាតិឈានចូលយុគសម័យថ្មី ការលើកកម្ពស់កម្លាំងនៃផែនមហាសមគ្គីជនជាតិទាំងមូល បានក្លាយជាកត្តាយុទ្ធសាស្ត្រ និងជាកម្លាំងចលករដ៏សំខាន់ដើម្បីជួយប្រទេសជាតិជំនះពុះពារលើបញ្ហាប្រឈម ចាប់យកឱកាស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

“រណសិរ្សមាតុភូមិវៀតណាមត្រូវតែលើកកំពស់តួនាទីជាសម្ព័ន្ធភាពនយោបាយ និងជាសហព័ន្ធស្ម័គ្រចិត្តរបស់បណ្ដាអង្គការនយោបាយ អង្គការនយោបាយសង្គម អង្គការសង្គម និងបុគ្គលឆ្នើមៗមកពីគ្រប់ស្រទាប់វណ្ណៈសង្គម ជនជាតិ សាសនា និងប្រជាជនវៀតណាមដែលរស់នៅក្រៅប្រទេស។ រណសិរ្សមាតុភូមិ និងអង្គការសមាជិកនានា បន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា គ្រប់ជ្រុងជ្រោយ អំពីខ្លឹមសារ វិធីសាស្រ្ត និងយន្តការប្រតិបត្តិការ ដោយផ្តោតលើបញ្ហាជីវភាពរស់នៅរបស់ប្រជាជន ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស”៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top