• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតអង្គការសហប្រជាជាតិបើកសម័យប្រជុំពិសេសស្តីពីជំងឺរាតត្បាតកូវីដ ១៩


មហាសន្និបាតអង្គការសហប្រជាជាតិបើកសម័យប្រជុំពិសេសស្តីពីជំងឺរាតត្បាតកូវីដ ១៩ (ប្រភព៖ HW)
 

មហាសន្និបាតអង្គការសហប្រជាជាតិ ដែលរួមមានសមាជិកចំនួន ១៩៣ ប្រទេស បានធ្វើការអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការបើកកិច្ចប្រជុំពិសេស។

ដោយទទួលបានសម្លេងគាំទ្រចំនួន ១៥០ និងសម្លេង អនុបវាទចំនួន ៤៣ នោះកាលពីថ្ងៃទី ៥ ខែវិច្ឆិកា មហាសន្និបាតអង្គការសហប្រជាជាតិ ដែលរួមមានសមាជិកចំនួន ១៩៣ ប្រទេស បានធ្វើការអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការបើកកិច្ចប្រជុំពិសេស ដោយផ្ដោតសំខាន់លើការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង របស់ សហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ។ តាមគម្រោង ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣ និងទី ៤ ខែធ្នូ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ សូមបញ្ជាក់ដែរថា សម័យប្រជុំនេះនឹងមានការចូលរួមរបស់ប្រមុខរដ្ឋ និង ថ្នាក់ដឹកនាំរដ្ឋាភិបាលនៃបណ្ដាប្រទេសផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពន្លឿនការស្វែងរកនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

ពន្លឿនការស្វែងរកនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

នាថ្ងៃទី ២៦ ខែតុលា នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត ដោយអនុម័តលើបញ្ជីសមាជិកនៃគណៈកម្មាធិការដឹកនាំជាតិ ស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។ យោងតាមសេចក្តីសម្រេចនេះ ឧបនាយករដ្ឋមន្ត្រីលោកស្រី ផាម ធីថាញ់ត្រា គឺជាប្រធានគណៈកម្មាធិការដឹកនាំ។

Top