• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតសហជីពវៀតណាមលើកទី១២៖ រដ្ឋាភិបាល​ផ្ទៀងស្ដាប់​យោបល់របស់​សមាជិកសហជីព​និងអង្គការសហជីព​


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅវេទិកា (រូបថត៖ chinhphu.vn) 

 នៅក្នុង​ក្របខ័ណ្ឌមហាសន្និបាតសហជីពវៀតណាមលើកទី១២ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​​២០១៨ បាន​ប្រព្រឹត្ត​ទៅនូវវេទិកាពិភាក្សារវាងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល សមាជិករដ្ឋាភិបាល​និង​តំណាង​ចូល​រួម​មហា​សន្និ​បាត​នានា​ ក្រោមប្រធានបទ “សហជីព វៀតណាមរួមដំណើរជាមួយ​រដ្ឋាភិបាល​ដើម្បី​លើក​ស្ទួយ​សមត្ថ​ភាព​ប្រកួត​ប្រជែង​និងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព”។

អញ្ជើញ​ថ្លែងនៅ​វេទិកានេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាល​និង​នាយក​រដ្ឋមន្រ្តីរដ្ឋាភិបាល​ជានិច្ចកាលចែករំលែកការលំបាកលំបិនរបស់បណ្ដាក​ម្មករ និយោ​ជិត​និង​ពលករ​ដែល​បាន​និងកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជំ​នះពុះពារលើការលំបាកសាកល្ប​ង ពង្រីក​នូវ​តួនាទី​របស់បក្ខជននិងសមាជិកសហជីពវៀតណាម។
 
“សមាជិក​សហជីពនិងពលករម្នាក់ៗត្រូវផ្លាស់ប្ដូរថ្មីមនសិការ និងការយល់ដឹងអំពីស្មារតីបម្រើប្រទេសជាតិ អំពីសីល​ធម៌​វិជ្ជាជីវៈនិងការទទួលខុសត្រូវសង្គមក្នុងដំណើរការធ្វើពលកម្មរបស់ខ្លួន។ ពលករវៀត​ណាម​ទាំង​អស់​បើទោះជា​ស្ថិតនៅក្នុងតំបន់សាធារណៈឬតំបន់ឯកជនក៏ដោយ សុ​ទ្ធតែត្រូវ​លើក​កំពស់​ចំណេះដឹង​អំពី​ច្បាប់ ​អំពីការសន្សំសម្ចៃប្រឆាំងនឹងអំពើពុករលួយនិងការខ្ជះ​ខ្ជាយ”។
 
លោកនាយក​រដ្ឋមន្រ្តីបានស្នើឲ្យសហជីពវៀតណាមបន្តផ្លាស់ប្ដូរថ្មីការចាត់តាំង ព្រមទាំងមានការ​បោះជំហាន​ដ៏លោត​ផ្លោះក្នុងការធ្វើ​សកម្មភាពសហជីពតាមមាគ៌ារបស់បក្សនិងច្បាប់របស់រដ្ឋ​។ លោកក៏ស្នើឲ្យក្រសួង ស្ថាប័ននិងថ្នាក់ដឹកនាំ​មូល​ដ្ឋាននានា ចាំបាច់ត្រូវយកចិត្តទុ​កដាក់ ថែទាំដល់​ជីវភាព​រស់នៅទាំង​ខាងសម្ភារៈ​និង​ខាង​ស្មារតី ក៏ដូចជាធានាសុវត្ថិភាពសម្រាប់ពលក​រនិងកម្មករវៀតណាមផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីចូលកាន់ដំណែងរបស់សម្តេចប៉ាបថ្មី ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅទីលានព្រះ Peter's ដោយមានការចូលរួមពីមេដឹកនាំពិភព លោកជាច្រើនរូប។

Top