• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បង្ហាញសារនៃស្ថិរភាពនិងតុល្យភាពនៅក្នុងពិភពលោកដែលមានការប្រែប្រួលជាច្រើន

នៅក្នុងបរិបទនៃពិភពលោកដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានផ្ញើសារនៃស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងគោលនយោបាយការបរទេសដែលមានតុល្យភាព។
លោក Claude Blanchemaison អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម (១៩៨៩-១៩៩៣)។ រូបថត៖ VNA

នេះគឺជាការវាយតម្លៃរបស់លោក Claude Blanchemaison អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម (១៩៨៩-១៩៩៣) ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំនៅទីក្រុងប៉ារីស ក្នុងឱកាសមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

យោងតាមលោក Blanchemaison មហាសន្និបាតលើកទី១៤ ត្រូវបានរៀបចំឡើងក្នុងបរិបទនៃតំបន់ និងអន្តរជាតិមានការប្រែប្រួលជាច្រើន ដែលក្នុងនោះ ពិភពលោកកំពុងបង្ហាញពីលក្ខណៈពហុប៉ូលកាន់តែខ្លាំងឡើង ហើយមហាអំណាចមានទំនោរអះអាងពីតួនាទីរបស់ខ្លួនក្នុងតំបន់ឥទ្ធិពលរបស់ខ្លួន។ ដូច្នេះហើយ ព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់វៀតណាម ជាប្រទេសដែលបានធ្វើសមាហរណកម្មដោយជោគជ័យទៅក្នុងសហគមន៍អន្តរជាតិ មានកំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍ និងមានគោលនយោបាយការបរទេសទូលំទូលាយ... ត្រូវបានពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំង។ លោកបានកត់សម្គាល់ថា វៀតណាមបានក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគិនបរទេស ដោយសារបរិយាកាសស្ថិរភាព កម្លាំងពលកម្មមានជំនាញខ្ពស់ និងបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីយ៉ាងទូលំទូលាយ។ លោកជឿជាក់ថា សារនៃមហាសន្និបាតបក្សលើកទី១៤ នឹងត្រូវបានវិនិយោគិនយកចិត្តទុកដាក់ពិសេស ទាក់ទងនឹងស្ថិរភាពគោលនយោបាយ និងបើកចេញឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាទំនើប៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top