• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមកាត់បន្ថយរបៀបវារៈដោយគ្រោងនឹងបិទនារសៀលថ្ងៃទី២៣ ខែមករា

នារសៀលថ្ងៃទី២១ ខែមករា ប្រតិភូចូលរួមមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានបោះឆ្នោតអនុម័តលើការកែសម្រួលរបៀបវារៈនៃមហាសន្និបាត។
អង្គសន្និបាតបោះឆ្នោតអនុម័តលើការកាត់បន្ថយរបៀបវារៈនៃមហាសន្និបាត មួយថ្ងៃកន្លះបើប្រៀបធៀបទៅនឹងផែនការដំបូង។ (រូបថត៖ VNA)

តាមនោះ របៀបវារៈនៃមហាសន្និបាតលើកទី១៤ របស់បក្ស នឹងត្រូវបានកាត់បន្ថយមួយថ្ងៃកន្លះបើប្រៀបធៀបទៅនឹងផែនការដំបូង។ នេះគឺជាលទ្ធផលនៃដំណើរការការងារប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងទំនួលខុសត្រូវរបស់ប្រតិភូដែលចូលរួមមហាសន្និបាត។ គិតត្រឹមពេលនេះ ខ្លឹមសារជាច្រើនត្រូវបានសម្រេចរួចរាល់មុនកាលកំណត់។ មហាសន្និបាតគ្រោងនឹងបិទបញ្ចប់នារសៀលថ្ងៃទី២៣ ខែមករា។

ក្នុងអំឡុងពេលពីរថ្ងៃធ្វើការផ្លូវការ (ថ្ងៃទី២០-២១ ខែមករា) មហាសន្និបាតបានស្តាប់និងពិភាក្សាជាក្រុមនិងពិភាក្សានៅសាលប្រជុំ អំពីឯកសារសំខាន់ៗ រួមមាន៖ របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមនីតិកាលទី១៣ នៅមហាសន្និបាតលើកទី១៤ របស់បក្ស; របាយការណ៍បូកសរុបបញ្ហាទ្រឹស្តីនិងការអនុវត្តជាក់ស្តែងមួយចំនួនអំពីបុព្វហេតុផ្លាស់ប្ដូរថ្មី តាមទិសដៅសង្គមនិយមនៅវៀតណាមក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក; របាយការណ៍បូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្តលក្ខន្តិកៈបក្ស (២០១១-២០២៥) និងសំណើរ ការតំរង់ទិសឲ្យធ្វើវិសោធនកម្មលក្ខន្តិកៈបក្ស; របាយការណ៍ទិតៀនការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣។

ក្នុងអំឡុងថ្ងៃទី ២២ ខែមករា មហាសន្និបាតបន្តធ្វើការតាមរបៀបវារៈ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

លោកឯកអគ្គរដ្ឋទូតចិន He Wei៖ មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមនឹងបង្កើត សន្ទុះផ្លោះធំៗ ចំនួនបី

លោកឯកអគ្គរដ្ឋទូតចិន He Wei៖ មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមនឹងបង្កើត «សន្ទុះផ្លោះធំៗ» ចំនួនបី

លោកឯកអគ្គរដ្ឋទូតចិន He Wei ចាត់ទុកថា រយៈពេល៥ឆ្នាំខាងមុខ នឹងជាដំណាក់កាលដែលវៀតណាមសម្រេចបាននូវការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ខណៈដែលកម្លាំងជាតិនិងឋានៈអន្តរជាតិមានការលោតផ្លោះយ៉ាងខ្លាំងក្លាផងដែរ។ ជារួម វាអាចសង្ខេបទៅជា «សន្ទុះផ្លោះធំៗ» ចំនួន៣។

Top