• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតបក្សលើកទី១៤ បញ្ចប់វគ្គពិភាក្សា៖ ឯកភាពគ្នាខ្ពស់លើខ្លឹមសារក្នុងឯកសារនៃមហាសន្និបាត

នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានបញ្ចប់វគ្គពិភាក្សា លើឯកសារនៃមហាសន្និបាត។
លោក Tran Cam Tu តំណាងអចិន្រ្តៃយ៍នៃគណៈលេខា។ (រូបថត៖ TTXVN)

បទអន្តរាគមន៍នានាផ្តោតលើខ្លឹមសារស្នូលនៃឯកសារ និងបញ្ហាសំខាន់ៗដែលទទួលបានការយកចិត្តទុកដាក់ពីប្រជាជន កម្មាភិបាល និងបក្ខជន។ ការពិភាក្សាបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ផុសផុល ស្មោះត្រង់ និងប្រជាធិបតេយ្យ។ គណៈប្រធាននៃមហាសន្និបាតបានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារនៃបទអន្តរាគមន៍និងការផ្ដល់មតិយោបល់ដ៏ស្មោះស្ម័គ្រនិងជ្រាលជ្រៅរបស់ប្រតិភូដែលចូលរួមក្នុងមហាសន្និបាត។ អញ្ជើញថ្លែងមតិបញ្ចប់វគ្គពិភាក្សា លោក Tran Cam Tu តំណាងអចិន្រ្តៃយ៍នៃគណៈលេខា បានឲ្យដឹងថា៖

“ក្នុងអំឡុងពេលពិភាក្សានៅមហាសន្និបាត មតិទាំងអស់មានការឯកភាពគ្នាខ្ពស់លើសេចក្តីព្រាងឯកសារដែលបានដាក់ជូនមហាសន្និបាតលើកទី១៤។ មហាសន្និបាតនឹងប្រគល់ឱ្យគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ក្រេបយកមតិយោបល់ដើម្បីបង្ហើយ ឯកសារ ដាក់បញ្ចូលទៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ សម្រាប់ការបោះឆ្នោតអនុម័តនៅក្នុងសម័យប្រជុំបិទ”។

នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ មហាសន្និបាតនឹងបន្តធ្វើការតាមរបៀបវារៈ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមកាត់បន្ថយរបៀបវារៈដោយគ្រោងនឹងបិទនារសៀលថ្ងៃទី២៣ ខែមករា

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមកាត់បន្ថយរបៀបវារៈដោយគ្រោងនឹងបិទនារសៀលថ្ងៃទី២៣ ខែមករា

នារសៀលថ្ងៃទី២១ ខែមករា ប្រតិភូចូលរួមមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានបោះឆ្នោតអនុម័តលើការកែសម្រួលរបៀបវារៈនៃមហាសន្និបាត។

Top