ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam អញ្ជើញថ្លែងមតិក្នុងមហាសន្និបាត
នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានអញ្ជើញចូលរួមនិងផ្តល់អនុសាសន៍នៅ ក្នុងមហាសន្និបាតតំណាង នៃគណៈកម្មាធិការ Olympic វៀតណាម នីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ក្នុងអាណត្តិថ្មី (2016-2020) គណៈកម្មាធិការ Olympic វៀតណាមបានដាក់ចេញគោលដៅ គឺជម្រុញការអភិវឌ្ឍន៍ចលនាអត្តពលកម្ម-កីឡាសម្រាប់មនុស្សគ្រប់រូប និងចលនា Olympic លើទូទាំងប្រទេស។ គោលដៅសំខាន់មួយទៀតគឺបន្តលើកកំពស់ស្នាដៃរបស់វិញ្ញាណសារកីឡារមួយចំនួន ខិតខំប្រឹងប្រែងទទួលឲ្យបានស្នាដៃខ្ពស់នៅក្នុងការប្រកួតវគ្គជម្រុះ Olympic, Paralympic ២០២០ និងទទួលបានលទ្ធផលខ្ពស់ក្នុងបណ្តាការប្រកួតកីឡាថ្នាក់តំបន់និងពិភពលោក។ លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖
“ក្នុងអាណត្តិថ្មី យើងទាំងអស់ជឿជាក់ថា គណៈកម្មាធិការ Olympic វៀតណាមនឹងបន្តអនុវត្តល្អនូវតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន។ ជាពិសេសមានគោលនយោបាយកាន់តែល្អជាង សម្រាប់វិស័យកីឡា។ ជាពិសេសយើងត្រូវធ្វើយ៉ាងម៉េចឲ្យស្មារតី Olympic ជ្រាបចូលក្នុងសកម្មភាពនិងប្រែក្លាយសកម្មភាពនេះឲ្យរីកសាយភាយក្នុងសង្គមទាំងមូល”។
មហាសន្និបាតបានជ្រើសរើសគណៈកម្មាធិការប្រតិបត្តិនីតិកាលទី៥ នៃគណៈ កម្មាធិការ Olympic វៀតណាមដោយមានសមាជិកចំនួន៨១នាក់ ក្នុងនោះរដ្ឋមន្ត្រី ក្រសួងវប្បធម៌កីឡា និងទេសចរណ៍លោក Nguyen Ngoc Thien កាន់ដំណែងជាប្រធាននិងលោក Tran Van Manh កាន់ដំណែងជាអគ្គលេខាធិការ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម