• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មន្ត្រីជាន់ខ្ពស់អាស៊ានជួបជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី

នាព្រឹកថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងហាណូយ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធានអាស៊ាន SOM វៀតណាម (រូបថត៖ TTXVN)


ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធានអាស៊ាន SOM វៀតណាម បានមានប្រសាសន៍ថាកិច្ចប្រជុំលើកនេះពិតជាមានសារៈសំខាន់ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ថ្នាក់រដ្ឋមន្រ្តីជាបន្តបន្ទាប់ក្នុងខែសីហាខាងមុខនេះ។ លោក Nguyen Quoc Dung បានបន្ថែមទៀតថាកិច្ចប្រជុំលើកនេះក៏ជាឱកាសសម្រាប់តំណាងនៃបណ្តាប្រទេសសមាជិកអាស៊ានអាចពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗផ្សេងទៀត ដូចជាការបន្តអនុវត្តការងារនិងផែនការកសាងសហគមន៍អាស៊ាន ដើម្បីធ្វើឲ្យជាក់ស្តែងនូវកិច្ចសន្យាដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ក៏ដូចជាកិច្ចប្រជុំកំពូលពិសេសស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 ផងដែរ។ នៅក្នុងកិច្ចប្រជុំនេះដែរ តំណាងនៃបណ្តាប្រទេសសមាជិកអាស៊ាននិងលេខាធិការដ្ឋានអាស៊ាន ក៏បានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ៣៦ ប្រកបដោយជោគជ័យរបស់ប្រទេសវៀតណាម ក៏ដូចជាគាំទ្រគំនិតផ្តួចផ្តើមនានាក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាសកល Covid-19 ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញចូលរួមពិធីបិទនិងប្រគល់ពានរង្វាន់ មហោស្រពទូរទស្សន៍ជាតិ លើកទី៤២

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញចូលរួមពិធីបិទនិងប្រគល់ពានរង្វាន់ មហោស្រពទូរទស្សន៍ជាតិ លើកទី៤២

មហោស្រពទូរទស្សន៍ជាតិលើកទី ៤២ បានបិទនាយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងឆ្នេរសមុទ្រ Quy Nhon ខេត្ត Binh Dinh។ រង្វាន់មាសចំនួន ៥៤ រង្វាន់ រង្វាន់ប្រាក់ចំនួន ៩៨ រង្វាន់ រង្វាន់លើកទឹកចិត្តចំនួន ២២៣ រង្វាន់ និងរង្វាន់បុគ្គលចំនួន ៣រង្វាន់ លើប្រភេទចំនួន ១១ ត្រូវបានប្រគល់ជូនក្នុងពិធី។

Top