• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មនុស្សជាង ៧៥០ នាក់បានចូលរួមបានចូលរួម "រត់​ប្រណាំង​ប្រជែង​ដើម្បី​សត្វខ្លា" ឆ្នាំ ២០១៨

នាថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៨ មានមនុស្សចំនួនជាង ៧៥០ នាក់មកពីប្រទេសចំនួន ៣១ បានចូលរួមព្រឹត្តិការណ៍ "រត់ប្រណាំងប្រជែងដើម្បីសត្វខ្លា" នៅទីក្រុងហាណូយ សំដៅ អភិរក្ស " សត្វខ្លា" ពីការផុតពូជ។

  មនុស្សជាង ៧៥០ នាក់បានចូលរួមបានចូលរួម "រត់ប្រណាំងប្រជែងដើម្បីសត្វខ្លា" ឆ្នាំ ២០១៨

នេះគឺជាកម្មវិធីរត់ប្រណាំងប្រជែងប្រចាំឆ្នាំលើកទី ១២ ដែលបានរៀបចំឡើងដោយក្លឹបរត់ប្រណាំងប្រជែងស្ម័គ្រចិត្តទីក្រុងហាណូយ ក្រុមហ៊ុន Sporting Republic និងមជ្ឈមណ្ឌលអប់រំធម្មជាតិ ដើម្បីរៃអង្គាសទឹកប្រាក់សម្រាប់សកម្មភាពអភិរក្សសត្វព្រៃនៅវៀតណាម។

អញ្ជើញថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Nguyen Thi Phuong Dung អនុប្រធានមជ្ឈមណ្ឌលអប់រំធម្មជាតិបានអំពាវនាវឲ្យសហគមន៍រួមដៃគ្នាការពារសត្វខ្លាដោយមិនប្រើប្រាស់ផលិតផលដែលធ្វើពីសត្វខ្លា ក៏ដូចជារាយ​ការណ៍អំពីការរំលោភបំពានលើសត្វខ្លាទៅកាន់អាជ្ញាធរមានសមត្ថកិច្ច​​​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top