កម្មវិធីនេះបានរួមចំណែកដល់ការបង្កើនការយល់ដឹងរបស់សហគមន៍ កៀរគរធនធានដើម្បីថែទាំអ្នកដែលរងផលប៉ះពាល់ និងការផ្សព្វផ្សាយយ៉ាងខ្លាំងនូវភាពធន់របស់ជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន។
ជាងកន្លះសតវត្សរ៍បន្ទាប់ពីសង្គ្រាម ផលវិបាកនៅតែប៉ះពាល់ដល់បរិស្ថាន និងប្រជាជន វៀតណាមជាច្រើនជំនាន់។ យោងតាមស្ថិតិ ទីក្រុងហូជីមិញបច្ចុប្បន្នមានជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកសស៊ីន ប្រហែល ២៥.០០០ នាក់មកពីជំនាន់ជាច្រើន ដែលបង្កបញ្ហាប្រឈមដ៏ធំមួយក្នុងការគ្រប់គ្រង និងការថែទាំ។ ថ្លែងនៅក្នុងកម្មវិធី ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត គ្រូពេទ្យប្រជាជន ង្វៀន ហុងសឺន អនុប្រធានមជ្ឈិមសមាគមជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម និងជាប្រធានសមាគមជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន នៅទីក្រុង ហូជីមិញ បានឲ្យដឹងថា នាពេលខាងមុខ សមាគមជនរងគ្រោះដោយសារសារធាតុគីមីពណ៌ លឿងទុំ/ឌីអុកស៊ីននៅទីក្រុងហូជីមិញ នឹងបន្តលើកកម្ពស់ការយល់ដឹងអំពីផលវិបាកនៃសង្គ្រាម និងសារធាតុគីមីពណ៌លឿងទុំនៅវៀតណាមដល់សហគមន៍ និងមិត្តភក្តិអន្តរជាតិ។
ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំបានប្រគល់គណនីសន្សំដល់គ្រួសារចំនួន ១០ ដែលមានជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន ដែលស្ថិតក្នុងស្ថានភាពលំបាក រួមជាមួយនឹងអំណោយដ៏មានអត្ថន័យជាច្រើនសម្រាប់ ជនរងគ្រោះដោយសារសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន៕





