• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មជ្ឈមណ្ឌលសារព័ត៌មានបម្រើមហាសន្និបាតលើកទី ១៣ បានត្រៀមរួចជាស្រេច

នាថ្ងៃទី ២២ មករានៅមជ្ឈមណ្ឌលសន្និសីទ្ធជាតិ My Dinh ទីក្រុងហាណូយនឹងប្រព្រឹត្តទៅពិធីបើកឲ្យដំណើរការមជ្ឈមណ្ឌលសារព័ត៌មានបម្រើឱ្យមហាសន្និបាតលើកទី ១៣ របស់បក្ស។

មជ្ឈមណ្ឌលសារព័ត៌មានបម្រើមហាសន្និបាតលើកទី ១៣ បានត្រៀមរួចជាស្រេច (រូបថត៖ Trong Phu)


នេះគឺជាព្រឹត្តិការណ៍បើកដំបូងមួយក្នុងបណ្តាសកម្មភាពសំខាន់ៗ នៃមហាសន្និបាតលើកទី ១៣ របស់បក្ស។ លោក Le Manh Hung អនុប្រធាន គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម ប្រធានមជ្ឈមណ្ឌលសារព័ត៌មាន នៃមហាសន្និបាតលើកទី ១៣ របស់បក្ស បានឲ្យដឹងថា រាល់ការរៀបចំទាំងអស់ត្រូវបានបញ្ចប់ជាស្ថាពរ។

សូមគូសបញ្ជាក់ថា មជ្ឈមណ្ឌលសារព័ត៌មានត្រូវបានបំពាក់ដោយកុំព្យូទ័រលើតុទាំងអស់ដែលភ្ជាប់ទៅនឹងបណ្តាញ ដើម្បីបម្រើនិងបំពេញតម្រូវការប្រតិបត្តិការរបស់អ្នកយកព័ត៌មាននិងអ្នកបច្ចេកទេសក្នុងប្រទេសជិត ៥០០ នាក់; អ្នកយកព័ត៌មាន អ្នកនិពន្ធនិងអ្នកបច្ចេកទេសជាង ៦០ នាក់នៃទីភ្នាក់ងារសារព័ត៌មានបរទេស ដែលមានស្ថាប័នតំណាងនៅវៀតណាម បានចុះឈ្មោះផ្សាយព័ត៌មានអំពីមហាសន្និបាតបក្សនៅមជ្ឈមណ្ឌលសារព័ត៌មាននេះ។

ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលសារព័ត៌មានក៏បានសហការជាមួយក្រសួងការបរទេសក្នុងការផ្តល់ព័ត៌មានដល់អ្នកយកព័ត៌មានជាង ៦០ នាក់ ដែលបានចុះឈ្មោះដើម្បីតាមដាននិងរាយការណ៍អំពីមហាសន្និបាតតាមអនឡាញ។ មជ្ឈមណ្ឌលសារព័ត៌មានក៏បានចេញបទបញ្ជាស្តីពីប្រតិបត្តិការ និងចែកចាយប័ណ្ណប្រតិបត្តិការដល់អ្នកសារព័ត៌មាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង៖ ថ្នាក់ដឹកនាំមួយរូបតែងតែផ្តោតការយកចិត្តទុកដាក់ជានិច្ចលើបុព្វហេតុអភិវឌ្ឍន៍វប្បធម៌ជាតិ

លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង៖ ថ្នាក់ដឹកនាំមួយរូបតែងតែផ្តោតការយកចិត្តទុកដាក់ជានិច្ចលើបុព្វហេតុអភិវឌ្ឍន៍វប្បធម៌ជាតិ

កាលនៅរស់ អគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀនភូ ជុង តែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេសសម្រាប់បុព្វហេតុកសាង និងអភិវឌ្ឍន៍វប្បធម៌ជាតិ។

Top