ក្នុងអំឡុងពេលជិតដល់បុណ្យតេត
គ្រួសាររបស់អ្នកស្រី Lau Thi Da ជនជាតិ Mong នៅភូមិ
Gia Khau ១ ឃុំ Sung Phai ទីក្រុង Lai
Chau ខេត្ត Lai Chau គឺអូអរដោយសំឡេងសើចយ៉ាងសប្បាយរីករាយ។
សាច់ញាតិនិងមិត្តភ័ក្តិបានមកអបអរសាទរគ្រួសារដែលបានផ្លាស់ចូលផ្ទះថ្មី
ដោយម្នាក់ៗបានរួមដៃគ្នា សម្អាតផ្ទះនិងរៀបចំគ្រឿងសង្ហារឹម។
បន្ទាប់ពីឆ្លងកាត់ច្រើនឆ្នាំដែលរស់នៅក្នុងផ្ទះបណ្ដោះអាសន្ន ឆ្នាំនេះជាលើកដំបូងដែលគ្រួសារទាំងមូលអាចរស់នៅក្នុងផ្ទះថ្មីធំទូលាយនិងរឹងមាំ។
ផ្ទះនេះត្រូវបានសាងសង់ឡើងក្នុងទឹកប្រាក់ ៥០ លានដុង
ក្រោមការជួយឧបត្ថម្ភពីគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង រួមជាមួយនឹងកម្ចី ចំនួន
៣០ លានដុង និងជំនួយឧបត្ថម្ភពីសាច់ញាតិ និងអ្នកភូមិ។ ភាពសប្បាយរីករាយរបស់គ្រួសារបានកើនឡើងទ្វេដង
នៅពេលដែលនៅថ្ងៃប្រគល់ផ្ទះ សប្បុរសជនបានជូនតុ កៅអីនិងរបស់របរប្រើប្រាស់ក្នុងផ្ទះ។ល។
“បើគ្មានការជួយឧបត្ថម្ភពីរដ្ឋនិងអាជ្ញាធឃុំទេ ខ្ញុំមិនដឹងថា
ពេលណាកូនទាំងបីរបស់ខ្ញុំនិងរូបខ្ញុំផ្ទាល់មានផ្ទះសម្រាប់រស់នៅនោះទេ។
ខ្ញុំសប្បាយចិត្តណាស់ដែលគ្រួសារក្រីក្រដូចគ្រួសារខ្ញុំទទួលបានការយកចិត្តទុកដាក់
និងការចែករំលែកពីសង្គមទាំងមូល។ ដើម្បីធ្វើឲ្យជីវិតរួចផុតការលំបាក
ម្តាយខ្ញុំនិងខ្ញុំនឹងព្យាយាមរកប្រាក់ចំណូលបន្ថែម
ក្នុងគោលបំណងរួចផុតពីភាពក្រីក្រនាពេលឆាប់ៗនេះ”។
នៅភូមិព្រំដែន
Pu
Hao ឃុំ Muong Lan ស្រុក Sop Cop ខេត្ត Son La នៅថ្ងៃដែលផ្ទះចុងក្រោយនៅក្នុងភូមិត្រូវបានសាងសង់រួចក៏ជាពេលវេលាដែលបុណ្យតេតប្រពៃណីកំពុងគោះទ្វារភូមិជនជាតិភាគតិច
Mong នៅទីនេះ។
នាំនេះជាឆ្នាំដែលប្រជាជនអាចរស់នៅក្នុងលំនៅដ្ឋានថ្មី
បន្ទាប់ពីរស់នៅក្នុងផ្ទះទ្រុឌទ្រោមអស់រយៈពេលជាច្រើនឆ្នាំ ជាមួយនឹងការបារម្ភពីគ្រោះធម្មជាតិនីមួយៗ។
អ្នកស្រី Thao Thi Chia អ្នកស្រុកPu Hao និយាយដោយរីករាយ៖ “ឆ្នាំនេះយើងមានផ្ទះថ្មី ទទួលអំណរបុណ្យតេតក៏រីករាយជាង។
យើងបានប្រារព្ធបុណ្យតេតឡើងផ្ទះថ្មី សូមអញ្ជើញពុកម៉ែ បងប្អូន
ញាតិមិត្តក្នុងភូមិមកចូលរួមសប្បាយទាំងអស់គ្នា។ រៀបចំនំអន្សម ជ្រូក មាន់ ខ្លះ
ធ្វើបុណ្យតេតជាមួយអ្នកភូមិ”។
ជាមួយនឹងវិធីសាស្រ្ត
"គ្រួសារជួយគ្រួសារ ភូមិជួយភូមិ ឃុំជួយឃុំ"; ចលនាគាំទ្រសហគមន៍; ផ្សារភ្ជាប់ជាមួយទំនួលសុខត្រូវរបស់អ្នកជាប្រមុខ
កន្លែងលំបាកបំផុតមានការឧបត្ថម្ភពីកងកម្លាំងប្រដាប់អាវុធ... តាមនោះ
គ្រូសារក្រីក្ររាប់ពាន់ខ្នងនៅតំបន់ភ្នំភាគពាយ័ព្យ ដូចជា៖ Son La, Lao Cai,
Lai Chau, Dien Bien, Yen Bai ... ផ្ទះបណ្ដោះអាសន្ន
ផ្ទះទ្រុឌទ្រោមត្រូវបានលុបបំបាត់។
នៅភាគខាងត្បូង
ភាពសប្បាយរីករាយទទួលផ្ទះថ្មីក្នុងឱកាសនិទាឃរដូវបានរីកសាយភាយក្នុងចំណោមប្រជាជនក្នុងតំបន់ដីសណ្តទន្លេ
Cuu
Long ផងដែរ។ គ្រួសារលោកស្រី Thach Thi Xiem នៅឃុំ
Ngoc Bien ស្រុក Tra Cu ខេត្ត Tra
Vinh ជាគ្រួសារដែលមានស្ថានភាពលំបាកក្នុងមូលដ្ឋាន។
ជាច្រើនឆ្នាំមកហើយ គ្រួសាររបស់លោកស្រីត្រូវរស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោម
ហើយប្រាក់ចំណូលគឺមិនមានស្ថិរភាព ដូច្នេះពួកគេមិនមានលទ្ធភាពជួសជុលផ្ទះនោះទេ។
ទទួលបានគេហដ្ឋានថ្មីជាជំ អ្នកស្រី Xiem មិនអាចលាក់បាំងភាពរីករាយរបស់ខ្លួនបានទេ៖
“ខ្ញុំបារម្ភពីផ្ទះទ្រុឌទ្រោម ប៉ុន្តែខ្ញុំមិនដឹងថា
ត្រូវជួសជុលវាយ៉ាងណាទេ។ ពេលនេះផ្ទះខ្ញុំលែងធ្លុះធ្លាយហើយ
ខ្ញុំសប្បាយចិត្តនឹងផ្ទះថ្មីរបស់ខ្ញុំ។ ខ្ញុំខំធ្វើការរកស៊ីកុំឲ្យក្រទៀត។
អរគុណចំពោះការឧបត្ថម្ភរបស់រដ្ឋ ខ្ញុំមានផ្ទះសមរម្យ ហើយមានអារម្មណ៍កក់ក្តៅណាស់”។
នាពេលថ្មីៗនេះ
ការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមបានក្លាយជាចលនារីករាលដាល
ដែលជាចំណុចភ្លឺមួយក្នុងការងារកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពនៅតាមមូលដ្ឋាន
ដោយហេតុនេះបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស។
ផ្ទះដែលទើបនឹងសាងសង់ថ្មីនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់
និងសង្គមទាំងមូល។
“វិធីដ៏មានប្រសិទ្ធភាពមួយដែលយើងអនុវត្តគឺការប្រមូលធនធានគាំទ្រចម្រុះ។
ក្រៅពីថវិកាពីរដ្ឋ សហគមន៍និងអាជ្ញាធរមូលដ្ឋានបានកៀងគរវិភាគទាន
និងជំនួយពីវង្សត្រកូល និងគ្រួសារ
រួមជាមួយជំនួយក្នុងលក្ខខណ្ឌនៃថ្ងៃធ្វើការពីកម្លាំងនគរបាល កងទ័ព និងអង្គការ។
ទន្ទឹមនឹងនោះ
លើកកំពស់តួនាទីរបស់ជនមានកិត្យានុភាពក្នុងចំណោមជនជាតិភាគតិចក្នុងការឃោសនា
បំផុសចលនានិងការចូលរួមរបស់អង្គការ បុគ្គល និងសប្បុរសជន
ចូលរួមជួយឧបត្ថម្ភក្នុងទម្រង់សមរម្យជាច្រើន”។
“នៅតំបន់ដាច់ស្រយាល
តម្លៃនៃការដឹកជញ្ជូនសម្ភារៈគឺខ្ពស់ដូច្នេះវាមានតម្លៃថ្លៃណាស់។
ដូច្នេះរៀងរាល់ចុងសប្តាហ៍ យើងប្រមូលសាខាដើម្បីជួយប្រជាជន។ អាកាសធាតុត្រជាក់
ប៉ុន្តែជួយប្រជាជនមានអារម្មណ៍កក់ក្តៅ”។
ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ
នៅតាមបណ្តាខេត្ត-ក្រុង ផ្ទះជាច្រើនថ្មីនឹងបានសាងសង់ជាបន្ត ជំនួសផ្ទះបណ្តោះអាសន្ន
និងផ្ទះទ្រុឌទ្រោមរបស់ប្រជាជន ជួយសម្រួលដល់ការតាំងទីលំនៅ និងរកការងារធ្វើ។
ដំឥដ្ឋនិងដំបូលថ្មីនីមួយៗ គឺជាទឹកចិត្ត និងការចែករំលែករបស់បក្ស រដ្ឋ រដ្ឋាភិបាល
និងសង្គមជាតិទាំងមូល។ ជាពិសេស
ផ្ទះថ្មីហាក់ផ្តល់កម្លាំងចិត្តបន្ថែមទៀតដល់គ្រួសារដែលនៅមានការលំបាក
ខណៈនិទាឃរដូវកំពុងខិតជិតមកដល់៕