• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវទេសចរអន្តរជាតិមកទីក្រុងហាណូយនិងទីក្រុងហូជីមិញកើនឡើងក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៥

យោងតាមមន្ទីរទេសចរណ៍ទីក្រុងហាណូយ ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ រដ្ឋធានីបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៨៥ លាននាក់ កើនឡើង ១៧,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ភ្ញៀវអន្តរជាតិនៅវិថីសៀវភៅ Nguyen Van Binh ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយនៅកណ្តាលទីក្រុងហូជីមិញ។ (រូបថត៖ Nguyen Hang/VNA)

ដើម្បីទាក់ទាញភ្ញៀវទេសចរ នាពេលខាងមុខ មន្ទីរទេសចរណ៍ទីក្រុងហាណូយនឹងបន្តបើកសម្ពោធផលិតផល ទេសចរណ៍ថ្មី-ផលិតផលទេសចរណ៍បទពិសោធន៍ ដោយផ្សារភ្ជាប់ជាមួយនឹង តម្លៃបេតិកភណ្ឌ-កេរ្តិ៍ដំណែល; រៀបចំព្រឹត្តិការណ៍ និងកម្មវិធីដ៏ទាក់ទាញនិងវិសេស វិសាលដើម្បីផ្សព្វផ្សាយទេសចរណ៍រដ្ឋធានី ដូចជា៖ ពិធីបុណ្យកាដូទេសចរណ៍ ហាណូយឆ្នាំ ២០២៥ ពិធីបុណ្យទេសចរណ៍ហាណូយឆ្នាំ ២០២៥។

ចំណែកយោងតាមមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ ក្នុងរយៈពេល ៣ ខែដំបូងនៃ ឆ្នាំ ២០២៥ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាទីក្រុងហូជីមិញត្រូវបានប៉ាន់ប្រមាណថា មាន ចំនួន ១,៦៣ លាននាក់ កើនឡើង ១៨,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នាពេលខាងមុខ ផ្នែកទេសចរណ៍របស់ទីក្រុងនឹងរៀបចំសកម្មភាពជាច្រើនដើម្បីផ្សព្វ ផ្សាយ និងឃោសនាអំពីផលិតផលទេសចរណ៍ដ៏ទាក់ទាញ លើកកំពស់គុណភាពនៃ សេវាកម្មទេសចរណ៍ បង្កើតភាពសម្បូរបែប សម្រាប់កម្មវិធីទេសចរណ៍ដើម្បីបម្រើភ្ញៀវ ទេសចរក្នុងស្រុក និងបរទេសមកកាន់ទីក្រុង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជនស៊ីវិលប៉ាឡេស្ទីនបាន​ស្លាប់ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារនៅតំបន់ហ្គាហ្សា

ជនស៊ីវិលប៉ាឡេស្ទីនបាន​ស្លាប់ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារនៅតំបន់ហ្គាហ្សា

យោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់រះរបស់អ៊ីស្រាអែលនាថ្ងៃទី ១០ ខែកុម្ភៈ បានបណ្តាលឲ្យជនស៊ីវិលប៉ាឡេស្ទីនចំនួន ៥នាក់បានស្លាប់។

Top