ភ្ញៀវទេសចរបានស្គាល់កន្លែងនេះតាមរយៈ
fanpage
ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិធីដែលក្រុមប្រព័ន្ធផ្សព្វផ្សាយនៃកេរ្តិ៍ដំណែលពន្ធនាគារ
បានបង្ហាញរឿងរ៉ាវប្រវត្តិសាស្ត្រទៅកាន់ភ្ញៀវ។
“ខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលមកទីនេះ
ម៉ាស៊ីនបញ្ចេញសំឡេងដោយស្វ័យប្រវត្តិបានជួយខ្ញុំមិនឲ្យរំលងព័ត៌មានសំខាន់ណាមួយអំពីកេរ្តិ៍ដំណែលនេះ។
ប្រសិនបើខ្ញុំមានឱកាស ខ្ញុំនឹងមកទីនេះម្ដងទៀត”។
“ខ្ញុំជាអ្នកស្រឡាញ់ប្រវត្តិសាស្ត្រ។ មកដល់កេរ្តិ៍ដំណែលនេះ
ខ្ញុំអាចយល់បានកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រតាមរយៈទស្សនៈរបស់ប្រជាជនវៀតណាម។
នោះពិតជាគួរអោយចាប់អារម្មណ៍ណាស់
ខ្ញុំសង្ឃឹមថាខ្ញុំមានឱកាសស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្ររបស់វៀតណាម”
កេរ្តិ៍ដំណែលពន្ធនាគារ
Hoa
Lo ត្រូវបានចាត់ថ្នាក់ជាកេរ្តិ៍ដំណែលថ្នាក់ជាតិក្នុងឆ្នាំ ១៩៩៧។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សកម្មភាពផ្សព្វផ្សាយអំពី Hoa Lo ត្រូវបានជំរុញយ៉ាងខ្លាំង។ រឿងប្រវត្តិសាស្ត្រជាច្រើនត្រូវបានជ្រើសរើស
ប្រមូល និងបង្ហាញតាមទម្រង់ច្នៃប្រឌិតជាច្រើន តាមនិន្នាការពេញនិយមនៃបណ្តាញសង្គម៕






