• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភាព​តានតឹង​រវាង​អាមេរិក​និង​ចិន​បាន​ផ្ទុះឡើង​ម្តងទៀត​ក្នុង​វិស័យ​បច្ចេកវិទ្យា

កាលពីថ្ងៃទី ៩ ខែសីហា អាមេរិកបានប្រកាសហាមប្រាមការវិនិយោគលើវិស័យបច្ចេកវិទ្យារបស់ចិន។ ចំណាត់ការនេះគឺជាសកម្មភាពថ្មីបំផុតរបស់រដ្ឋាភិបាលប្រធានាធិបតីអាមេរិក Joe Biden ដើម្បីរារាំងសមត្ថភាពចូលប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ចិន។
រូបភាព៖ Reuters

នៅក្នុងការឆ្លើយតបថ្មីបំផុត ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី ១០ ខែសីហាបានសម្តែង "ការព្រួយបារម្ភយ៉ាងខ្លាំង" អំពីក្រឹត្យដែលប្រធានាធិបតីអាមេរិកលោក Joe Biden ទើបបានចុះហត្ថលេខានោះ ហើយបានឲ្យដឹងថា ទីក្រុងប៉េកាំងមានសិទ្ធិអនុវត្តវិធានការតបតវិញ។ ការវិវឌ្ឍន៍ទាំងនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងទ្វេភាគី ក្នុងការស្តារកិច្ចសន្ទនាជាន់ខ្ពស់រវាងអាមេរិកនិងចិន ដែលរងការជាប់គាំងចាប់តាំងពីដើមឆ្នាំនេះ។

ក្រឹត្យដែលប្រធានាធិបតីអាមេរិក Joe Biden ទើបបានចុះហត្ថលេខានោះ បានអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកហាមឃាត់ ឬរារាំងការវិនិយោគរបស់អាមេរិកចូលអាជីវកម្មរបស់ចិនក្នុងវិស័យចំនួនបីរួមមាន៖ វត្ថុពាក់កណ្តាលចម្លងនិងមីក្រូអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មានQuantum និងបញ្ញាសិប្បនិម្មិត។ ក្រឹត្យនេះសំដៅរារាំងប្រភពទុន និងអ្នកជំនាញរបស់អាមេរិកពីការជួយអភិវឌ្ឍន៍បច្ចេកវិទ្យាដែលអាចធ្វើទំនើបកម្មយោធារបស់ចិននិងប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក។

ក្រឹត្យរបស់លោក Biden គឺជាកាយវិការថ្មីបំផុត ដើម្បីរារាំងការចូលប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ចិន។ ទោះជាយ៉ាងណាក៏ដោយ ភាគីអាមេរិកក៏បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែខ្លួនកំពុងប្រកួតប្រជែងជាមួយចិនលើវិស័យជាច្រើនក៏ដោយ អាមេរិកមិនស្វែងរកជម្លោះ ឬការប្រឈមមុខគ្នានោះទេ ប៉ុន្តែព្យាយាមគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយទំនួលខុសត្រូវ ហើយមានបំណងចង់សហការជាមួយចិនក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលមួយចំនួនដូចជា ការប្រែប្រួលអាកាសធាតុ សន្តិសុខសុខាភិបាល និងសន្តិសុខស្បៀងអាហារ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

នៅថ្ងៃទី ៣ ខែកញ្ញា នៅទីក្រុងហាណូយ លោក ឡេ ហ្វាយ ទ្រុង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេសវៀតណាម បានទទួលជួបលោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំង ដែលមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

Top