• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រឹត្តិការណ៍ ថ្ងៃអាទិត្យក្រហម ឆ្នាំ២០២៦ ទាក់ទាញនិស្សិតមួយចំនួនធំដែលចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

នាថ្ងៃទី៨ ខែមីនា នៅទីក្រុងហូជីមិញ កាសែត Tien Phong សហការជាមួយមន្ទីរពេទ្យឈាមវិទ្យា-ការបញ្ចូលឈាមមជ្ឈិម សាកលវិទ្យាល័យ Van Hien មន្ទីរពេទ្យយោធាលេខ១៧៥ និងអង្គភាពផ្សេងៗទៀត បានរៀបចំកម្មវិធីថ្ងៃអាទិត្យក្រហមលើកទី១៨។ មនុស្សជាង ៥០០០នាក់បានចូលរួមដោយផ្ទាល់ក្នុងកម្មវិធីនេះ ភាគច្រើនជានិស្សិតមកពីសាកលវិទ្យាល័យនានាក្នុងទីក្រុង។
យុវជនជាច្រើនបានចូលរួមកម្មវិធីថ្ងៃអាទិត្យក្រហមឆ្នាំ២០២៦។ (រូបថត៖ VNA)

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាប្រចាំឆ្នាំប៉ុណ្ណោះទេ ថែមទាំងក៏ជាកន្លែង ជួបជុំគ្នាសម្រាប់ទឹកចិត្តមេត្តាករុណា ដោយរីកសាយភាយសារ “បរិច្ចាគឈាមជួយសង្គ្រោះមនុស្ស - ជីវិតរបស់អ្នកនិងខ្ញុំ” ទៅកាន់សហគមន៍។ លោក Nguyen Quoc Tung និស្សិតមកពីសាកលវិទ្យាល័យ Van Hien បានសម្តែងអារម្មណ៍នៅពេលមកបរិច្ចាគឈាមថា៖

“ខ្ញុំគិតថា ខណៈពេលដែលយើងនៅក្មេង និងមានសុខភាពល្អ យើងគួរតែបរិច្ចាគឈាម។ ឈាមមួយដំណក់ដែលយើងបរិច្ចាគ អាចជួយសង្គ្រោះជីវិតមនុស្សបាន ហើយនេះពិតជាកាយវិកាគួរឲ្យគោរពណាស់។ នោះក៏ជាកម្លាំងជំរុញដ៏ធំមួយឲ្យខ្ញុំមកទីនេះ។ ព្រឹត្តិការណ៍នេះបានបំផុសស្មារតីយុវវ័យ ស្មារតីចែករំលែកសេចក្តីស្រឡាញ់រវាងសហគមន៍ និងរវាងមនុស្សជាមួយមនុស្ស។ សម្រាប់យុវជន នៅពេលបរិច្ចាគឈាមជួយសង្គ្រោះមនុស្ស ក៏បង្ហាញពីសេចក្តីស្រឡាញ់ចំពោះបងប្អូនជនរួមជាតិផងដែរ”។

អស់រយៈពេលជិតពីរទសវត្សរ៍កន្លងមក កម្មវិធីថ្ងៃអាទិត្យក្រហមបានរួមចំណែកដល់ការបរិច្ចាគឈាម ដើម្បីជួយ សង្គ្រោះជីវិតមនុស្ស និងជំនះពុះពារការខ្វះខាតឈាមក្នុងស្ថានភាពអាសន្ននិងការព្យាបាល៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមនិងអង្គការ FAO ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មប្រកបដោយចីរភាព

វៀតណាមនិងអង្គការ FAO ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មប្រកបដោយចីរភាព

នាព្រឹកថ្ងៃទី១៤ ខែមេសា (ម៉ោងក្នុងស្រុក) នៅទីក្រុងរ៉ូម ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានអញ្ជើញជួបជាមួយលោក ក្វា ដុងយូ (Qu Dongyu) អគ្គនាយកអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកទៅកាន់សាធារណរដ្ឋអ៊ីតាលី។

Top