• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រឹត្តិការណ៍លេចធ្លោជាច្រើននៅមហោស្រពអំបិលវៀតណាម - Bac Lieu ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ នៅខេត្ត Bac Lieu ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានសម្របសម្រួលជាមួយគណៈកម្មាធិ ការប្រជាជនខេត្ត Bac Lieu រៀបចំសន្និសីទសារព័ត៌មានស្ដីពីការរៀបចំមហោស្រពអំបិលវៀត ណាម - Bac Lieu ឆ្នាំ ២០២៥ “ដំណើរ ១០០ឆ្នាំប្រកបមុខរបរធ្វើអំបិល - ជីវិតមនុស្ស” ដោយប្រធានបទ “លើកកំពស់តម្លៃគ្រាប់អំបិលវៀតណាម”។
វាលអំបិលពណ៌សរបស់កម្មករអំបិល Bac Lieu (រូបថត៖ congly.vn)

យោងតាមគណៈកម្មាធិការរៀបចំមហោស្រពអំបិលវៀតណាម - Bac Lieu ឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមីនានៅទីតាំងសំខាន់ៗចំនួនពីរគឺទីក្រុង Bac Lieu និងស្រុក Dong Hai ខេត្ត Bac Lieu។ មហោស្រពនេះមានសកម្មភាពលេចធ្លោរួមមាន៖ ការឧទ្ទេសនាមអំពីអំបិល គ្រឿងទេស និងផលិតផល OCOP ដោយមានការចូលរួមពីស្តង់ទំនិញប្រមាណ ១០០ តាំងបង្ហាញផលិតផលអំបិល ផលិតផលសហគ្រាស OCOP ផលិតផលអំបិល រួមផ្សំជាមួយទេសចរណ៍ សហករណ៍ផលិតនិងកែច្នៃអំបិល និងឧបករណ៍ ការរៀបចំដំណើរការផលិត សិប្បកម្ម បច្ចេកទេស; ដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ និងតំបន់ប្រវត្តិសាស្ត្រ; សិក្ខាសាលាស្តីពីការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការផលិតអំបិល ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ…។

លើសពីនេះ គណៈកម្មាធិការប្រជាជនខេត្ត Bac Lieu ក៏បានសម្របសម្រួលជាមួយសម្ព័ន្ធសហករណ៍វៀតណាម រៀបចំពិព័រណ៍ពាណិជ្ជកម្មសម្រាប់វិស័យសេដ្ឋកិច្ចសមូហភាព និងសហករណ៍ ដោយរំពឹងថា នឹងមានស្តង់ចំនួន ១០០ ចូលរួមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top