• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រឹត្តិការណ៍បរិច្ឆាកឈាម “ថ្ងៃអាទិត្យក្រហម” ឆ្នាំ២០១៨


  (រូបថត៖ tienphong)

នាព្រឹកថ្ងៃទី២១ ​ខែមករា ឆ្នាំ​២០១៨ នៅមហា​វិទ្យាល័យ​ពហុវិទ្យាទីក្រុង​ហាណូយ​ បាន ប្រព្រឹត្ត​ទៅពិធី​បើក​ទិវា​បុណ្យ​បរិច្ឆាក​ឈាម ដោយយកឈ្មោះ “​ថ្ងៃអាទិត្យក្រហម”​ លើក​ទី១០។

អញ្ជើញ​ចូលរួមនិងថ្លែងមតិក្នុងពិធីនេះ ឧ​បនាយករដ្ឋមន្រ្តី​រដ្ឋាភិបាល វៀតណាមលោក​ Truong Hoa Binh បាន​សង្កត់​ធ្ងន់​ថា៖ “ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងចំពោះគំរូដែលស្ម័គ្រ​ចិត្ត​បរិច្ឆាក​ឈាម ជនដែល បរិច្ឆាក​ឈាមជា​ច្រើន​លើក​ ជនដែលចូលរួម​ “ធនាគារឈានរស់” ជនដែល បរិ​ច្ឆាកឈាម​ផង និងចលនា​មនុស្សដទៃ​បរិច្ឆាក​ឈាម​ទៀត​ផង។ ក្នុងប៉ុន្មា​នថ្ងៃ កន្លងទៅ មធ្យោបាយសារព័ត៌មានសាធារណៈ​បានផ្សាយ អំពីស្ថាន​ការណ៍ខ្វះ ខាត​ឈាម​ ជាពិ​សេសគឺឈាមប្រភេទ O នៅមន្ទី​រពេទ្យ​ភាគច្រើនលើទូ​ទាំង​​ប្រទេស​។ ប៉ុន្តែក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនោះ​ មានប្រជាជនរាប់​ពាន់នាក់បានទៅ កាន់វិទ្យាស្ថា​នឈាមវិទ្យា​-បញ្ជូន​ឈាម​មជ្ឈឹម​និងមន្ទីរ​ពេទ្យ​ផ្សេងៗ​ទៀត​ ដើម្បី បរិច្ឆាកឈាមសំរាប់អ្ន​កជំងឺដែរ​។ នោះជា​សកម្មភាពមានអត្ថន័យដ៏ខ្ព​ង់​ខ្ពស់ គួរឲ្យគោរព ដោយ​សារតែវា​បង្ហាញ​នូវមនោសញ្ចេត​នា​និងការទទួលខុសត្រូវ ​របស់ជន បរិច្ឆាក​ឈាម​ចំពោះមុខ​អ្នកជំងឺ​និង​សហគមន៍”​។
 
ក្រោយរយៈពេល២០ឆ្នាំកន្លងទៅ ច​លនាស្ម័គ្រចិត្តបរិច្ឆាកឈាម​បានទាក់ ទាញការ​ចូលរួម​របស់​មនុស្សរាប់​សិប​លាន​នាក់​។ ក្នុងឆ្នាំ២០១៧ ប្រទេស​ទាំង មូលទទួលបានឈាមជាង១,​២លាន​ឯកតា ដែលឆ្លើយ​តបនឹង​តម្រូវ​ការ​ចំនួ​ន ៧០%​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

រដ្ឋាភិបាលឥណ្ឌូណេស៊ីសន្យាថានឹងធ្វើការស៊ើបអង្កេតលើហេតុការណ៍នៅកីឡដ្ឋានដែលបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់

រដ្ឋាភិបាលឥណ្ឌូណេស៊ីសន្យាថានឹងធ្វើការស៊ើបអង្កេតលើហេតុការណ៍នៅកីឡដ្ឋានដែលបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់

អាស្រ័យហេតុនេះ លោក Mahful MD បាននិយាយថា ចំនួនអ្នកទស្សនាចូលកីឡដ្ឋាននេះ លើសពីបរិមាណមនុស្សកំណត់របស់កីឡដ្ឋាន។

Top