• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រឹកថ្ងៃទី២៤ ខែមេសា វៀតណាមកត់ត្រាករណីឆ្លង កូវីដ ១៩ ចំនួន២នាក់ដែលជាករណីនាំចូលពីបរទេស

អ្នកជម្ងឺទាំងពីរនេះជាករណីនាំចូលពីបរទេសដែលត្រូវ បានធ្វើចត្តាឡីស័កភ្លាមបន្ទាប់ពីចូលមកប្រទេស ក្នុងនោះមានជនជាតិឥណ្ឌាម្នាក់និង ជនជាតិវៀតណាមម្នាក់។

ក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា គិតចាប់តាំងពីវេលាម៉ោង១៨ថ្ងៃទី២៣ ខែមេសា ដល់វេលាម៉ោង៦ថ្ងៃទី២៤ ខែមេសា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន២នាក់បន្ថែមទៀត។ អ្នកជម្ងឺទាំងពីរនេះជាករណីនាំចូលពីបរទេសដែលត្រូវបានធ្វើចត្តាឡីស័កភ្លាមបន្ទាប់ពីចូលមកប្រទេស ក្នុងនោះមានជនជាតិឥណ្ឌាម្នាក់និង ជនជាតិវៀតណាមម្នាក់។

ដូច្នេះហើយ នាបច្ចុប្បន្នវៀតណាមមានអ្នកជម្ងឺកូវីដ ១៩ សរុបចំនួន ២៨៣២នាក់ ក្នុងនោះករណីឆ្លងក្នុងប្រទេសមានចំនួន ១៥៧០ នាក់។ វៀតណាមក៏បានព្យាបាល ជាសះស្បើយឲ្យអ្នកជម្ងឺចំនួន ២៤៩០ នាក់ ខណៈដែលករណីស្លាប់មាន៣៥នាក់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top