• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពូនជ្រុំទំនាក់ទំនងវៀតណាម-ឡាវឲ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាព

ក្នុងកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ជាថ្មីអំពីគោលនយោបាយដ៏ឥតងាករេរបស់បក្ស និងរដ្ឋទាំងពីរ ដោយឲ្យតម្លៃនិងផ្តល់អាទិភាពចម្បងជានិច្ចចំពោះការពង្រឹង និងពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់យុទ្ធសាស្ត្ររវាងវៀតណាមនិងឡាវ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង និងនាយករដ្ឋមន្រ្តីឡាវ លោក សុនសៃ ស៊ីផាន់ដុន។​ (រូបថត៖ VNA)

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង នៅរសៀលថ្ងៃទី៧ ខែមិថុនា លោក សុនសៃ ស៊ីផាន់ដុន នាយករដ្ឋមន្ត្រីឡាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាលឡាវ បានអញ្ជើញមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ នៅរសៀលថ្ងៃទី៧ ខែមិថុនា នៅទីក្រុងហាណូយ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សាគ្នា។

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង និងនាយករដ្ឋមន្រ្តីឡាវ លោក សុនសៃ ស៊ីផាន់ដុនជួបពិភាក្សាគ្នា។ (រូបថត៖ VNA)

ក្នុងកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ជាថ្មីអំពីគោលនយោបាយដ៏ឥតងាករេរបស់បក្ស និងរដ្ឋទាំងពីរ ដោយឲ្យតម្លៃនិងផ្តល់អាទិភាពចម្បងជានិច្ចចំពោះការពង្រឹង និងពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់យុទ្ធសាស្ត្ររវាងវៀតណាមនិងឡាវ។ កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ កិច្ចការបរទេស និងការសម្របសម្រួលនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ បន្តត្រូវបានពង្រឹង; កិច្ចសហប្រតិបត្តិការរវាងក្រសួង វិស័យ និងមូលដ្ឋាននៃប្រទេសទាំងពីរត្រូវបានពង្រីកកាន់តែខ្លាំងក្លា។ ជាពិសេស នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ ទុនវិនិយោគរបស់វៀតណាមនៅក្នុងប្រទេសឡាវបានឈានដល់ប្រមាណ ៥៨២ លានដុល្លារអាមេរិក ដែលកើនឡើងជាង ៤,២ ដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយនាំឱ្យទុនវិនិយោគសរុបរបស់វៀតណាមនៅក្នុងប្រទេសឡាវ ឡើងដល់ ៦,៦ ពាន់លានដុល្លារអាមេរិក ជាមួយនឹងគម្រោងចំនួន ២៨៩។

ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចដែលបានចុះហត្ថលេខា; អនុវត្តន៍ដំណោះស្រាយសមស្របដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ នាយករដ្ឋមន្ត្រីទាំងពីរបានព្រមព្រៀងគ្នា បន្តកែលម្អប្រសិទ្ធភាព និងផ្លាស់ប្ដូរថ្មីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ បណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ និងការបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងគ្រប់ជាន់ថ្នាក់; បង្កើតសាកលវិទ្យាល័យមិត្តភាពឡាវ-វៀតណាមនៅប្រទេសឡាវក្នុងពេលឆាប់ៗនេះ; លើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ កីឡា និងទេសចរណ៍; ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មស្អាត ពាណិជ្ជកម្មអេឡិចត្រូនិក ការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍។

ភាគីទាំងពីរក៏បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិ ដោយឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការសហប្រជាជាតិ និងយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ។​ លើសពីនេះ សម្របសម្រួលដើម្បីរក្សាជំហររួមរបស់អាស៊ានលើបញ្ហាយុទ្ធសាស្ត្រទាក់ទងនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើត និងធនធានទឹកទន្លេមេគង្គ។ បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្ដូរឯកសារសហប្រតិបត្តិការរវាងក្រសួងនិងស្ថាប័ននានានៃប្រទេសទាំងពីរ៕

តាម​ vovworld.vn/km-KH

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

សន្និសីទថ្នាក់ដឹកនាំបណ្តា​ទីក្រុងអាស៊ានឆ្នាំ២០២៦ បានប្រព្រឹត្តទៅសម័យប្រជុំបើកនារសៀលថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះ សំដៅជំរុញការចូលរួមយ៉ាងសកម្ម បរិយាប័ន្ន និងប្រកបដោយចីរភាពនៃភាគីពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​សន្និសីទ​នេះ​។

Top