• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពូនជ្រុំទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម ឡាវ និងកម្ពុជា

លោក Doan Minh Huan បានសង្កត់ធ្ងន់ថា ការបង្កើនការផ្លាស់ប្តូរ ការរៀនសូត្រ និងការជួបប្រាស្រ័យគ្នាដោយផ្ទាល់រវាងកម្មាភិបាលវ័យក្មេងនៃប្រទេសទាំងបី គឺមានអត្ថន័យយូរអង្វែងសម្រាប់ការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងរវាងបណ្ដាប្រទេស។

ទិដ្ឋភាពនៅជំនួបនេះ។ រូបថត៖ VNA

នៅរសៀលថ្ងៃទី ២២ ខែសីហា នៅទីក្រុងហាណូយ នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ លោក Doan Minh Huan បានទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងនៃបក្សកុម្មុយនិស្តវៀតណាម បក្សប្រជាជនបដិវត្តន៍ឡាវ និងគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសចូលរួមកម្មវិធីបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងនៃបក្សទាំងបី លើកទី​ ៤ ដែលបានប្រារព្ធឡើងនៅទីក្រុងហាណូយ។ ក្នុងជំនួបនេះ លោក Doan Minh Huan បានសម្តែងក្តីសង្ឃឹមថា កម្មាភិបាលវ័យក្មេងនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា នឹងបន្តពង្រីកចំណេះដឹង បទពិសោធន៍ដែលទទួលបានតាមរយៈកម្មវិធីនេះ ដោយអនុវត្តន៍ឱ្យបានសមស្របទៅក្នុងការងារជាក់ស្ដែងនៅក្នុងប្រទេសនីមួយៗ ព្រមទាំង ក្លាយជាស្ពានដ៏សំខាន់ ដែលរួមចំណែកដល់ការបង្កើនការយល់ដឹង ពង្រឹងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយឡាវ និងកម្ពុជានាពេលអនាគត។ លោក Doan Minh Huan បានសង្កត់ធ្ងន់ថា ការបង្កើនការផ្លាស់ប្តូរ ការរៀនសូត្រ និងការជួបប្រាស្រ័យគ្នាដោយផ្ទាល់រវាងកម្មាភិបាលវ័យក្មេងនៃប្រទេសទាំងបី គឺមានអត្ថន័យយូរអង្វែងសម្រាប់ការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងរវាងបណ្ដាប្រទេស។ លោកបានសម្តែងទំនុកចិត្តថា សមាជិកគណៈប្រតិភូនឹងបន្ត រួមចំណែកយ៉ាងវិជ្ជមានដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ហើយក្លាយជាកម្លាំងស្នូលក្នុងការពូនជ្រុំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម ឡាវ និងកម្ពុជាផងដែរ។

ថ្លែងនៅក្នុងជំនួបនេះ ប្រធានគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងនៃបក្សទាំងបីបានអះអាងថា បន្ទាប់ពីកម្មវិធីបញ្ចប់ ពួកគេនឹងបន្តរក្សាទំនាក់ទំនង បង្កើនការផ្លាស់ប្តូរ និងការសម្របសម្រួលក្នុងការងារ ព្រមទាងសម្ដែងនូវបំណងថាសកម្មភាពផ្លាស់ប្តូរនិងបណ្តុះបណ្តាល កម្មាភិបាលវ័យក្មេងរវាងភាគីនានា បន្តត្រូវបានរក្សាជាប្រចាំ ពង្រីកខ្លឹមសារនិងទ្រង់ទ្រាយ តាមនោះបង្កើតបណ្តាញសហប្រតិបត្តិការថ្មី ជាក់ស្តែង និងមានប្រសិទ្ធភាព៕

តាម​ vovworld.vn/km-KH

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

ពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់កូរ៉េខាងត្បូង បានធ្វើឡើងនាព្រឹកថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងសេអ៊ូល ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Cho Jeong Sik។

Top