• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពូនជ្រុំទំនាក់ទំនងប្រពៃណី សាមគ្គីភាពពិសេស វៀតណាម-ឡាវ

រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងគមនាគមន៍ឡាវ ប្រធានសមាគមមិត្តភាពឡាវ-វៀតណាម លោក បូវៀងខឹម វង្សតារា បានសម្តែងនូវកិត្តិយស និងសេចក្តីរីករាយដែលប្រធានរដ្ឋវៀតណាមលោក តូឡឹម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឡាវ។
លោក វៀង សាវ៉ាន់ វីឡៃផន អនុប្រធានគណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម
 

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក វៀង សាវ៉ាន់ វីឡៃផន អនុប្រធានគណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម បានសង្កត់ធ្ងន់ថា ប្រធានរដ្ឋវៀតណាម លោក To Lam បានមកដល់ប្រទេសឡាវនៅថ្ងៃ ១១ កក្កដា ដែលជាដំណើរទស្សនកិច្ចលើកដំបូងបន្ទាប់ពីលោកឡើងកាន់តំណែងជាប្រធានរដ្ឋ ដោយបង្ហាញចំពោះការដែល បក្ស និងរដ្ឋវៀតណាមជានិច្ចកាលមុនក៏ដូចជាក្រោយ តែងតែវាយតម្លៃខ្ពស់ និងផ្តល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹង និងពូនជ្រុំនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។ នេះក៏ជាឱកាសមួយសម្រាប់លោកប្រធានរដ្ឋ តូ ឡឹម និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត  និងថ្នាក់ដឹកនាំឡាវដទៃទៀត ក្នុងគោលបំណង ឯកភាពគ្នាលើការតម្រង់ ទិស គោលនយោបាយ និងវិធានការសំខាន់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ទៀត ឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។

ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងគមនាគមន៍ឡាវ ប្រធានសមាគមមិត្តភាពឡាវ-វៀតណាម លោក បូវៀងខឹម វង្សតារា បានសម្តែងនូវកិត្តិយស និងសេចក្តីរីករាយដែលប្រធានរដ្ឋវៀតណាមលោក តូឡឹម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឡាវ។ លោក វង្ស តារា ជឿជាក់ថា ឡាវនិងវៀតណាមត្រូវតែសហការគ្នាជានិច្ច ដើម្បីអភិវឌ្ឍប្រទេស; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ដើម្បីប្រទេសទាំងពីរអាចអភិវឌ្ឍជាមួយគ្នា។ លើសពីនេះ ប្រទេសទាំងពីរក៏ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ និងកិច្ចសហប្រតិបត្តិការសង្គម-វប្បធម៌ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top