• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពូនជ្រុំចំណង់សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម-កម្ពុជា-ឡាវ

នាព្រឹកថ្ងៃទី ១១ ខែមេសានេះ សហភាពយុវជនខេត្ត An Giang បានជួបសំណេះ សំណាល និងប្រគល់អំណោយដល់និស្សិតកម្ពុជា និងឡាវ ដែលកំពូងសិក្សានៅខេត្ត និងក្រុមយុវជននៃសមាគម និងក្រុមការងារជនជាតិខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំម្សាញ់ សប្តស័ក (ថ្ងៃទី ១៤-១៦ ខែមេសា)។
អនុលេខាសហភាពយុវជនខេត្ត ប្រធានសហភាពយុវជនវៀតណាមខេត្ត An Giang លោក Do Minh Sang ប្រគល់ប័ណ្ណសរសើរដល់និស្សិតជនជាតិខ្មែរដែលកំពុងសិក្សានៅសកលវិទ្យាល័យ An Giang (រូបថត៖ TTXVN)

ផ្ញើសារជូនពរឆ្នាំថ្មីចំពោះគណៈប្រតិភូ អនុលេខាសហភាពយុវជនខេត្ត ប្រធានសហភាពយុវជនវៀតណាមខេត្ត An Giang លោក Do Minh Sang បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងការជួយទំនុកបម្រុងគ្នាទៅវិញទៅមករវាងវៀតណាម - ឡាវ - កម្ពុជា គឺជាកត្តាធានានូវជ័យជំនះក្នុងការកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិនៃប្រទេសនីមួយៗក្នុងប្រវត្តិសាស្ត្របច្ចុប្បន្ន និងអនាគតកាល។

បច្ចុប្បន្នមាននិស្សិតកម្ពុជា និងឡាវ ចំនួន ២១នាក់ កំពុងរស់នៅ និងសិក្សានៅសាកលវិទ្យាល័យ An Giang (សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិ ការឃោសនានិងអប់រំមជ្ឈិម ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំសន្និសីទសារព័ត៌មានស្តីពីសកម្មភាពផ្សព្វ ផ្សាយដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥)។

Top