• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍ឯកសារ និងរូបភាពអំពីប្រវត្តិសាស្ត្រ វប្បធម៌ ទឹកដី និងប្រជាជនថាំងឡុង - ហាណូយ

អបអរសាទរខួបលើកទី ៦៩ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤ -១០ តុលា ២០២៣) មជ្ឈមណ្ឌលបណ្ណសារដ្ឋានជាតិ I នាយកដ្ឋានឯកសារនិងបណ្ណសារ រដ្ឋ (ក្រសួងមហាផ្ទៃ) បានសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំការតាំងពិពណ៌ចំនួនពីរ៖ “កំពែងបុរាណ ទីក្រុងចំណាស់" និង "បឹងដាវ, ផ្លូវប្រសព្វខាងកើត - ខាងលិច"។

ជាមួយនឹងកំណែឯកសារ សម្ភារៈ រូបភាព ផែនទី និងគំនូរបច្ចេកទេសចំនួន ១៨០ ដែលត្រូវបានជ្រើសរើសសម្រាប់ដាក់តាំងបង្ហាញ ការតាំងពិព័រណ៍ “កំពែងបុរាណ ទីក្រុងចំណាស់” បានបើកនៅថ្ងៃទី ៦ ខែតុលា នឹងនាំមកនូវទស្សនវិស័យថ្មីអំពីប្រវត្តិសាស្ត្រ វប្បធម៌ ទឹកដី និង ប្រជាជនថាំងឡុង- ហាណូយ ពីសតវត្សទី ១៩  ដល់ពាក់កណ្តាលសតវត្សទី ២០។

លើសពីនេះ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៣១ ខែតុលា នៅមជ្ឈមណ្ឌលព័ត៌មានវប្បធម៌បឹង Hoan Kiem មជ្ឈមណ្ឌលបណ្ណសារជាតិ បានសម្របសម្រួលជាមួយក្រុមប្រឹក្សាគ្រប់គ្រងបឹង Hoan Kiem និងវិថីបុរាណហាណូយ ដើម្បីរៀបចំការតាំងពិព័រណ៌ “បឹងដាវ-ប្រសព្វខាងកើត-ខាងលិច។  តាមរយៈពិព័រណ៍នេះ គណៈកម្មាធិការរៀបចំចង់ណែនាំដល់សាធារណជនអំពីការផ្លាស់ប្តូររូបរាងរបស់ទីក្រុងហាណូយបុរាណនៅចុងសតវត្សទី ១៩  និងពាក់កណ្តាលទីមួយនៃសតវត្សទី ២០។ ការតាំងពិព័រណ៌នេះត្រូវបានរៀបចំឡើងដោយប្រធានបទសំខាន់ៗចំនួន៣៖ ដំណើរការផ្លាស់ប្តូររូបរាងបឹង Hoan Kiem អភិរក្សលំហប្រវត្តិសាស្ត្រ និងវប្បធម៌នៃបឹង Hoan Kiem, បឹង Hoan Kiem - មជ្ឈមណ្ឌលសេវាកម្ម និងកម្សាន្តវប្បធម៌៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

កាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់​ដែល​នៅរស់រានមានជីវិត ក្រោយ​រយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។

Top