• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍សមិទ្ធិផលជាតិកត់ត្រាចំនួនអ្នកទស្សនា

ពិព័រណ៍សមិទ្ធិផលជាតិ៖ “ដំណើរ ៨០ឆ្នាំនៃឯករាជ្យ សេរីភាព សុភមង្គល” កំពុងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (Dong Anh ទីក្រុងហាណូយ) ហើយបានទាក់ទាញប្រជាជនទូទាំងប្រទេស និងភ្ញៀវបរទេសយ៉ាងច្រើនកុះករ។

យោងតាមគណៈកម្មាធិការរៀបចំ ចំនួនអ្នកទស្សនាសរុបទៅកាន់មជ្ឈមណ្ឌលពិព័រណ៍ជាតិគិតត្រឹមចុងម្សិលមិញ (ថ្ងៃទី១៣ ខែកញ្ញា) បាន កើនឡើងដល់ជិត ៨,៦លាននាក់។ កាលពីថ្ងៃទី ១៣ ខែកញ្ញា ភ្ញៀវទេសចរជិត ១,៣ លាននាក់បានមកទស្សនាការតាំងពិពណ៌នេះ បំបែកកំណត់ត្រានៃថ្ងៃមុន។

ការតាំងពិព័រណ៍នេះត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកទស្សនាចំនួន ១០ លាននាក់បន្ទាប់ពីការបើករយៈពេល ១៩ ថ្ងៃ។ ប្រការនេះបានឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍របស់សាធារណៈយ៉ាងទូលំទូលាយនៅក្នុងព្រឹត្តិការណ៍ ដែលមានសារៈសំខាន់ខាងនយោបាយ សង្គម និងវប្បធម៌នេះ។

មុននោះ តាំងពិព័រណ៌នេះគ្រោងនឹងអូសបន្លាយរហូតដល់ថ្ងៃទី ៥ ខែកញ្ញា។ ប៉ុន្តែដោយសារមានតម្រូវការខ្ពស់ពីសាធារណជន ការតាំងពិព័រណ៌ត្រូវបានពន្យារពេលដល់ថ្ងៃទី ១៥ ខែកញ្ញា ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានទស្សនា និងទទួលបានបទពិសោធន៍កាន់តែច្រើន។ ការតាំងពិព័រណ៍នឹងបញ្ចប់នៅម៉ោង ៤ រសៀល ថ្ងៃស្អែក (១៥ កញ្ញា)។ ពិធីបិទនឹងចាប់ផ្តើមនៅម៉ោង ៨៖០០ យប់ ដោយបានផ្សាយផ្ទាល់តាមវិទ្យុសម្លេងវៀតណាម និងទូរទស្សន៍ វៀតណាម៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីលោកឡេ មិញ ហ៊ឹង៖ ធ្វើឱ្យផលិតភាពការងារក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនប្រកបដោយចីរភាព

នាយករដ្ឋមន្ត្រីលោកឡេ មិញ ហ៊ឹង៖ ធ្វើឱ្យផលិតភាពការងារក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនប្រកបដោយចីរភាព

បន្តកម្មវិធីនៃមហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នៅព្រឹកថ្ងៃទី៥ ខែមិថុនា នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង បានអញ្ជើញចូលរួមកិច្ចពិភាក្សាជាមួយគណៈប្រតិភូលើប្រធានបទ "សហជីពវៀតណាម រួមដំណើរជាមួយរដ្ឋាភិបាលក្នុងការលើកកំពស់ផលិតភាពការងារ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់"។

Top