• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិនិត្យមើលការត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្ស

នាព្រឹកថ្ងៃទី ១៣ ខែមករា នៅមជ្ឈមណ្ឌលសន្និបាតជាតិ ក្នុងទីក្រុងហាណូយ អចិន្ត្រៃយ៍ លេខាធិការដ្ឋាន ប្រធានអនុគណៈកម្មការរៀបចំមហាសន្និបាតលើកទី ១៤ របស់បក្ស លោក ត្រឹន កឹម ទូ រួមជាមួយសមាជិកដទៃទៀតនៃអនុគណៈកម្មាធិការ បានអញ្ជើញចុះត្រួតពិនិត្យឡើងវិញនូវការរៀបចំសម្រាប់ព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ។
សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក ត្រឹន កឹម ទូ អញ្ជើញត្រួតពិនិត្យមជ្ឈមណ្ឌលសារព័ត៌មាននៃមហាសន្និបាតបក្សលើកទី១៤ (រូបថត៖ VNA)
 

នៅទីនេះ លោក ត្រឹន កឹម ទូ បានត្រួតពិនិត្យដោយផ្ទាល់នូវការតុបតែង និងការរៀបចំពិធីនៅសាលធំ; បានត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលសារព័ត៌មាន មជ្ឈមណ្ឌលបញ្ជាការនៃក្រសួងនគរបាល បន្ទប់មុខងារ និងការងារសុខាភិបាល...។ សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន  លោក ត្រឹន កឹម ទូ បានស្នើឲ្យបន្តការសម្របសម្រួលយ៉ាងខ្ជាប់ខ្ជូន  ដើម្បីកែសម្រួលភារកិច្ច និងរៀបចំសម្រាប់ការហាត់សមទូទៅដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា;  លោកបានស្នើឲ្យអនុគណៈកម្មាធិការគោរពយ៉ាងតឹងរ៉ឹងចំពោះ បទប្បញ្ញត្តិ និងតម្រូវការ ដែលទាំងអស់នេះ មានគោលដៅខ្ពស់បំផុត គឺ៖ ធានាឲ្យមហាសន្និបាតលើកទី ១៤ របស់បក្សទទួលបានជោគជ័យយ៉ាងត្រចះត្រចង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ យន្តហោះពិសេសដឹកលោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីទៅចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា នៅថ្ងៃទី២០ ខែកុម្ភៈ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានស្ថាបនិកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា។

Top