• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធចំពោះយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា


 លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធដល់វីរយុទ្ធជនពលីនៅស្តូបមិត្តភាពកម្ពុជា - វៀតណាមនៅរាជធានីភ្នំពេញ 
 

 ក្នុងឱកាស​រំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី (២៧/៧/១៩៤៧ - ២៧/៧/២០១៩) នាព្រឹកថ្ងៃទី ២៦ ខេកក្កដា ប្រតិភូកម្មាភិបាលស្ថានទូតវៀតណាម រួមទាំងបណ្តា​ស្ថាប័ន​នៅជំវិញ​ស្ថាន​ទូត​វៀតណាម​ប្រចាំនៅកម្ពុជា ដឹកនាំដោយលោកឯកអគ្គរដ្ឋ​ទូត Vu Quang Minh បានអញ្ជើញ អុជ​ធូប​រំលឹកវិញ្ញាណក្ខ័ន្ធដល់វីរយុទ្ធជនពលីនៅស្តូបមិត្តភាពកម្ពុជា - វៀតណាមនៅរាជធានីភ្នំពេញ ដើម្បី​បង្ហាញ​ពីការដឹងគុណចំពោះវីរយុទ្ធពលី កងទ័ពជនស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ពលី​ជីវិត​នៅ​ប្រទេស​កម្ពុជា​ក្នុង​សម័យ​​កាល​​សង្គ្រាម។
 
ការលះបង់ដ៏ធំធេង​របស់វីរយុទ្ធជន​ពលីវៀត​ណាម​ទាំង​នេះបាន​រួមចំណែក​ដល់​បុព្វហេតុ​តស៊ូ​ប្រយុទ្ធ​ការ​ពារ​មាតុ​ប្រទេស​  ព្រមទាំងបង្ហាញនូវស្មារតីអន្តរជាតិដ៏ខ្ពង់ខ្ពស់ ក៏ដូចជាការពូនជ្រំនូវចំណងមិត្តភាព សាមគ្គី​ភាព​ដ៏ល្អ​ប្រពៃរ​វាងប្រជាជននៃប្រទេសទាំងពីរវៀ​តណាម - កម្ពុជាផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top