• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីអបអរសាទរខួបលើកទី ៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់ព្រំដែនរវាងស្រុក Loc Ninh ខេត្ត Binh Phuoc និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ (កម្ពុជា) នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅចូលរួមសកម្មភាពអបអរសាទរនៅកម្ពុជា។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិនៅក្នុងពិធីអបអរសាទរ (រូបថត៖ VGP/Nhat Bac)  

ក្នុងពិធីអបអរសាទរខួបលើកទី ៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានបញ្ជាក់ថា វៀតណាមបានចែករំលែកការលំបាក និងការជួយឧបត្ថម្ភគាំទ្រយ៉ាងអស់ពីចិត្តសម្រាប់បង្កើតកម្លាំងបដិវត្តន៍កម្ពុជា; ហើយទន្ទឹមនឹងនោះ ជួយឧបត្ថម្ភនិងសម្របសម្រួលជាមួយកងកម្លាំងកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ វៀតណាមបានជួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជារំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍  ស្តារនិងកសាងប្រទេសឡើងវិញ។ នៅឆ្នាំ១៩៨៩ តាមកិច្ចព្រមព្រៀងរវាងរដ្ឋទាំងពីរ វៀតណាមបានដកកងទ័ពស្ម័គ្រចិត្តទាំងអស់ត្រឡប់មកកាន់ប្រទេសវិញ ដោយបំពេញកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់ រុងរឿង និងកម្រមានក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងអន្តរជាតិ។

  នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងក្នុងពិធីអបអរសាទរ (រូបថត៖ VGP/Nhat Bac)  

ចំណែកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ប្រវត្តិសាស្ត្រជាសក្ខីភាពសបញ្ជាក់ឲ្យឃើញថា បើគ្មាន “ដំណើរផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” ដែលបានចាប់ផ្តើមនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងព្រឹត្តិការណ៍ជាបន្តបន្ទាប់ទៀតនោះ កម្ពុជាមិនអាចមានថ្ងៃនេះបានទេ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា សកម្មភាពរបស់វៀតណាមពិតជាត្រឹមត្រូវណាស់ កងទ័ពស្ម័គ្រចិត្តវៀតណាមបានចូលរួមជាមួយកម្ពុជាក្នុងបុព្វហេតុរំដោះជាតិ ជួយសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្តារនិងអភិវឌ្ឍន៍ប្រទេសឡើងវិញ។

នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងថា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង” និងមានបំណងពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីលើគ្រប់ជ្រុងជ្រោយ  ធ្វើឲ្យកាន់តែស៊ីជម្រៅនូវសាមគ្គីភាពរវាងប្រជាជាតិទាំងពីរ “ស្រស់បំព្រងជានិរន្ត”។

ក្នុងឱកាសអញ្ជើញចូលរួមពិធីអបអរសាទរនៅកម្ពុជា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទស្សនាសមិទ្ធផលមួយចំនួននៃតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃប្រទេសកម្ពុជា; ជាមួយគ្នានោះ ក៏បានដាំដើមឈើអនុស្សាវរីយ៍ កាត់ខ្សែបូរណ៍បើកសម្ពោធ និងទស្សនាផ្ទះមិត្តភាពកម្ពុជា-វៀតណាម។

នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយដែលចំណងមិត្តភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាម ត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង និងមានការអភិវឌ្ឍយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - ហុងគ្រី និងធ្វើឲ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស

ជំរុញភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - ហុងគ្រី និងធ្វើឲ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស

នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានមកដល់ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅហុងគ្រី និងចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមិថុនា។

Top