• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋវៀតណាម Tran Dai Quang បានប្រារព្ធយ៉ាងមហោឡារិក

 នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅអាគារៀបចំបុណ្យសពជាតិ​ លេខ ៥ Tran Thanh Tong ហាណូយ ​គណៈ​កម្មា​ធិការ​មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ រដ្ឋស​ភា រដ្ឋាភិបាល គណៈ​កម្មាធិ​ការមជ្ឈឹម​រណសិរ្ស​មាតុ​ភូមិ​​វៀត​ណាមបានរៀបចំយ៉ាងមហោឡារិក ពិធីរំលឹកវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។ អគ្គលេ​ខាបក្សលោក Nguyen Phu Trong  ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋស្តីទី ​លោក​ស្រី Dang Thi Ngoc Thinh និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល រដ្ឋសភា រួមទាំងប្រតិភូ​ជាតិ​និងអន្តរជាតិ ជាច្រើន បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។

 
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ តំណាងក្រសួងស្ថាប័ននានានិងក្រុមគ្រួសារ លោក Tran Dai Quang រំលឹកវិញ្ញាណក្ខ័ន្ធសព 

អញ្ជើញ​ថ្លែងវិយោគកថានៅក្នុងពិធី អគ្គលេខាបក្សនិងជាប្រធានគណៈចាត់តាំងពិធីបុណ្យសព បានអះ​អាង​ថា​ ​សមាជិកការិយាល័យនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត​ណាម ប្រធានរដ្ឋ​នៃសាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម Tran Dai Quang ជាថ្នាក់ដឹកនាំមួយរូ​ប មាន​ការលះ​បង់យ៉ាង​ច្រើន​សម្រាប់​បុព្វហេតុ​បដិវត្តន៍​ដ៏រុងរឿង​របស់បក្សនិងប្រទេសជាតិ ដើម្បីសុភមង្គល​របស់ប្រជាជន។ ប្រធានរដ្ឋ​លោក Tran Dai Quang​ ទទួល​មរណភាព​ជាការបាត់​បង់ដ៏ធំធេងរបស់បក្ស រដ្ឋាភិ​បាលក៏ដូចជាក្រុមគ្រួសារ​សព​តែម្តង។

 
 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងវិយោគថា ក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang 

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញថ្លែងយ៉ាងដូច្នេះ៖ “ក្នុង​នាមជាសមាជិក​ការិយាល័យ​នយោបាយ​ ប្រធា​នរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀត​ណាម ប្រធានរដ្ឋ ​លោក Tran Dai​ Quang បាន​រួមជាមួយ​ការិយាល័យ​នយោបាយ ដឹកនាំបក្សទាំងមូល ​ប្រជាជនទាំងមូលនិងកង​ទ័ព​ទាំងមូល ធ្វើការ​អនុវត្តន៍​ប្រកប​ដោយប្រសិទ្ធភាព រាល់សេចក្តីសម្រេចចិត្ត​របស់មហាសន្និបាតបក្សទូទាំងប្រទេសលើ​កទី ១២ ​ រាល់សេចក្តី​សម្រេចចិត្តរបស់គណៈកម្មាធិ​ការមជ្ឈឹម របស់រដ្ឋសភា  ដោ​យបានរួម​សហការ​ជាមួយ​ស្ថាប័ន​ប្រតិបត្តិច្បាប់​ទាំងអស់ អនុវត្តន៍ភារកិច្ចនិងកាតព្វកិច្ចរបស់ប្រធានរដ្ឋ ប្រធានក្រុម​ប្រឹក្សាការ​ពារ​ជាតិ​និង​សន្តិ​សុខ​ និងប្រធានគណៈកម្មា ធិការបញ្ជាណែនាំការកែទម្រង់យុត្តិធម៌មជ្ឈឹម ត្រឹមត្រូវតាមគោលការណ៍ គោលន​យោបាយរបស់បក្ស បទបញ្ញាត្តិរបស់រដ្ឋធម្មនុញ្ញនិងច្បាប់ផងដែរ។ តាមនោះ បានរួមចំណែក ជម្រុញ​ខ្លាំងកិច្ចការផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍សេដ្ឋកិច្ច បើក​ទូលាយ​ទំនាក់​ទំនង​កិច្ច​ការ​បរទេស​និង​ធ្វើ​សមាហរណកម្ម​អន្តរជាតិ ​ជាពិសេស រក្សាស្ថិរភាពនយោបាយសង្គម លើកកម្ព​ស់តួនាទី ឋានៈនិងកិត្យានុ​ភាព​របស់​វៀតណាម​លើឆា​ក​អន្តរជាតិ”​។ នាព្រឹកថ្ងៃដដែល ពិធីរំលឹកវិញ្ញាណក្ខ័ន្ធសព​ប្រធានរដ្ឋ T​ran Dai Quang ក៏បាន​ប្រារព្វ​ដំណាល​គ្នានៅសាលប្រជុំ​ Thong Nhat នៃទីក្រុងហូជីមិញផងដែរ​៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាល ប្រចាំខែវិច្ឆិកា

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាល ប្រចាំខែវិច្ឆិកា

ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលស្ថាន ភាពអន្តរជាតិមានការលំបាក និងបញ្ហាប្រឈមជាច្រើន វៀតណាមនៅតែសម្រេចបាន លទ្ធផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងនោះម៉ាក្រូសេដ្ឋកិច្ចមាន ស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង កំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ ជីវភាពរស់នៅ របស់ប្រជាជនត្រូវបានកែលម្អ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមត្រូវបានរក្សារឹងមាំ ជាពិសេសការងារកិច្ចការបរទេសគឺជាចំណុចលេចធ្លោនៃឆ្នាំនេះ។

Top