• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងបញ្ចុះសពអតីតអគ្គលេខាបក្សលោក Le Kha Phieu

អញ្ជើញថ្លែងវិយោគកថានៅពិធីរំលឹកវិញ្ញាណក្ខ័ន្ធ នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា មរណភាព របស់អតីតអគ្គលេខាបក្សលោក Le Kha Phieu ជាការបាត់បង់ដ៏ធំធេង ចំពោះបក្ស រដ្ឋ កងទ័ពនិងប្រជាជនវៀតណាម។

ទិដ្ឋភាពនៃពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu នៅអគារបុណ្យសពជាតិ ទីក្រុងហាណូយ។ (រូបថត៖ VOV)


នាវេលាម៉ោង១២កន្លះថ្ងៃទី១៥ សីហា នៅអគារបុណ្យសពជាតិទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនូវពិធីរំលឹកវិញ្ញាណក្ខ័ន្ធ លាចាកអតីតអគ្គលេខាបក្សលោក Le Kha Phieu មកទីសម្រាកចុងក្រោយ។ ខណៈពេលនេះដែរ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធក៏បានប្រព្រឹត្តទៅនៅសាលប្រជុំឯកភាព (ទីក្រុងហូជីមិញ) និងសាលប្រជុំ ២៥ B ទីក្រុង Thanh Hoa ខេត្ត Thanh Hoa ជាស្រុកកំណើតរបស់លោកអតីតអគ្គលេខាបក្សទៀតផង។

អញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu នៅអគារបុណ្យសពជាតិ មានវត្តមានលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ព្រមទាំងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងបណ្ដាអតីតអ្នកបដិវត្តន៍ជើងចាស់ផងដែរ។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងវិយោគកថានៅពិធីរំលឹកវិញ្ញាណក្ខ័ន្ធ។ (រូបថត៖ VOV)


អញ្ជើញថ្លែងវិយោគកថានៅពិធីរំលឹកវិញ្ញាណក្ខ័ន្ធ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា មរណភាព របស់អតីតអគ្គលេខាបក្សលោកLe Kha Phieu ជាការបាត់បង់ដ៏ធំធេង ចំពោះបក្ស រដ្ឋ កងទ័ពនិងប្រជាជនវៀតណាម។

“ក្នុងឋានៈជាអគ្គលេខាបក្ស សមមិត្ត Le Kha Phieu ជានិច្ចកាលយក ចិត្តទុកដាក់ដល់ការងារកសាងបក្សឲ្យបានស្អាតស្អំ រឹងមាំ។ សមមិត្តរួមជា មួយសមូហភាពគណៈកម្មាធិការមជ្ឈឹមបក្ស ការិយាល័យនយោបាយបាន ដឹកនាំបក្សទាំងមូល ប្រជាជនទាំងមូលឈានទៅដល់សមិទ្ធិផលដ៏ធំធេងជា ច្រើនក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី កសាងនិងការពារមាតុប្រទេស។ សមមិត្ត ជានិច្ចកាលខិតខំប្រឹងប្រែងរក្សាសាមគ្គីភាពក្នុងបក្ស ភាពជិតស្និទ្ធជាមួយប្រជាជន ហើយត្រូវបានសមមិត្ត ជនរួមជាតិស្រឡាញ់រាប់អាននិងមិត្តភក្តិអន្តរជាតិគោរពកោតសរសើរ។ ឆាកជីវិតរបស់សមមិត្តអគ្គលេខាបក្ស Le Kha Phieu ជាគំរូដ៏ត្រចះត្រចង់មួយដើម្បីឲ្យជនរួមជាតិនិងសមមិត្តធ្វើត្រាប់តាម”។    

នារសៀលថ្ងៃដដែល ពិធីបញ្ចុះសពអតីតអគ្គលេខាបក្សលោក Le Kha Phieu ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅឈាបនដ្ឋាន Mai Dich ទីក្រុងហាណូយ។

ក្នុងអំឡុងពេល២ថ្ងៃនៃពិធីបុណ្យសព ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី ១៥ សីហា គណៈរៀបចំពិធីបុណ្យសពបានទទួលគណៈប្រតិភូជាង១១ពាន់ នាក់មកពីបណ្ដាស្ថាប័ន អង្គភាព តំបន់ កងកម្លាំងប្រដាប់អាវុធប្រជាជន អង្គការបញ្ញាវ័ន្ត សាសនាក្នុងប្រទេស បណ្ដាក្រុមបេសកកម្មការទូតនិងអង្គការអន្តរជាតិ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់របស់បក្ស រដ្ឋនៃប្រទេសឡាវនិងកម្ពុជាមកគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu។ ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនលើទូទាំងសកលលោកក៏បានផ្ញើរសារលិខិតរំលែកទុក្ខផងដែរ៕

  

តាម VOV5- វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top