• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកខួបលើកទី ៨០ ទិវាបង្កើតរដ្ឋាភិបាលវៀតណាម

ក្នុងបរិយាកាសអបអរសាទរបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី២ ខែ កញ្ញា នាព្រឹកថ្ងៃទី២០ ខែសីហា រដ្ឋាភិបាលវៀតណាមបានរៀបចំយ៉ាងឱឡារិក នូវ ពិធីរំលឹកខួបលើកទី៨០ ទិវាបង្កើតរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (២៨ សីហា ១៩៤៥ - ២៨ សីហា ២០២៥)។
លោកអគ្គលេខាបក្ស តូ ឡឹម លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋជាច្រើន បានចូលរួមពិធីអបអរសាទរខួបលើកទី ៨០ ទិវាបង្កើតរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ (រូបថត៖ Van Hieu/VOV)

អញ្ជើញចូលរួមក្នុងពិធីនេះមានលោកអគ្គលេខាបក្ស តូ ឡឹម; លោកប្រធានរដ្ឋ លឿង គឿង; លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន។

ថ្លែងសុន្ទរកថាក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្ក់តធ្ងន់ ថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់បក្ស រដ្ឋាភិបាលតាមអាណត្តិ នានា បានបង្ហាញយ៉ាងច្បាស់នូវស្មារតីនៃការប្តេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែងដ៏ ធំធេង និងសកម្មភាពដ៏ខ្លាំងក្លា រួមជាមួយនឹងប្រជាជន និងយុទ្ធជនទូទាំងប្រទេស សម្រេចបាននូវសមិទ្ធិផលដ៏ធំធេងដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រលើគ្រប់វិស័យ។

“៨០ ឆ្នាំនៃរដ្ឋាភិបាល - ដំណើរតែមួយ គោលដៅតែមួយ ជាមួយនឹងស្មារតី សាមគ្គីភាព សប្បុរសធម៌ ឆន្ទៈ ឫទ្ធានុភាព ទំនុកចិត្ត សេចក្តីប្រាថ្នា ចេះគោរព ពេលវេលា បញ្ញា និងការប្ដេជ្ញាចិត្ត។ ក្នុងនាមរដ្ឋាភិបាល ខ្ញុំសូមអំពាវនាវដល់កម្មា ភិបាល មន្ត្រីរដ្ឋការ និយោជិតនិងបុគ្គលិកម្នាក់ៗក្នុងប្រព័ន្ធរដ្ឋបាលរដ្ឋ លើកកំពស់ ស្មារតីទទួលខុសត្រូវ បម្រើមាតុភូមិ និងប្រជាជនដោយអស់ពីចិត្តពីថ្លើម; ធ្វើសកម្ម ភាពយ៉ាងខ្លាំងក្លា; និយាយបាន ធ្វើបាន។ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ យុទ្ធជន ទូទាំងប្រទេស ជនរួមជាតិរបស់យើងនៅក្រៅប្រទេស និងសហគមន៍ធុរកិច្ច លើក កំពស់ស្មារតីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន; បន្តពង្រីកប្រពៃណីសាមគ្គីភាព ក្ដីសប្បុរស; រួមដៃជាមួយរដ្ឋាភិបាលដើម្បីកសាងប្រទេសវៀត ណាមប្រកបដោយ វិបុលភាព ប្រជាធិបតេយ្យ អរិយធម៌ និងសុភមង្គល”។

ក៏អញ្ជើញថ្លែងក្នុងពិធីនេះដែរ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា៖ “ប្រពៃណីដ៏មានតម្លៃរបស់រដ្ឋាភិបាលអាចត្រូវបានសង្ខេបដោយពាក្យ៖ ឫទ្ធា នុភាព - វិន័យ - សាមគ្គីភាព - សុចរិតភាព - សកម្មភាព - ការច្នៃប្រឌិត - ប្រសិទ្ធភាព - ដើម្បីប្រជាជន។ ឫទ្ធានុភាពដើម្បីឈរយ៉ាងរឹងមាំនៅចំពោះមុខការផ្លាស់ប្តូរ; វិន័យ ដើម្បីធ្វើឱ្យប្រព័ន្ធដំណើរការដោយរលូន; សាមគ្គីភាពគឺជាកម្លាំង; សុចរិតភាព ដើម្បីរក្សាជំនឿទុកចិត្តរបស់ប្រជាជន; សកម្មភាពដើម្បីប្រែក្លាយសេចក្ដីសម្រេច ចិត្តទៅជាការពិត; ការច្នៃប្រឌិតដើម្បីជំនះលើបញ្ហាប្រឈម; ប្រសិទ្ធភាពដើម្បី លើក កំពស់គុណភាពជីវីភាពរស់នៅរបស់ប្រជាជន; ហើយដើម្បីប្រជាជន មានន័យថាគោលនយោបាយ ទាំងអស់សុទ្ធតែឆ្ពោះទៅរកគោលដៅចុងក្រោយនោះគឺសុភមង្គល និងវិបុលភាពរបស់ប្រជាជនវៀតណាមម្នាក់ៗ”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋវៀតណាមអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនព្រះមហាក្សត្រប៊ូតាន

ប្រធានរដ្ឋវៀតណាមអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនព្រះមហាក្សត្រប៊ូតាន

កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ (ហាណូយ) ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុង ពិធីលៀងសាយភោជន៍យ៉ាងឱឡារិកជូនចំពោះព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck និងម្ចាស់ក្សត្រី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ប៊ូតានដែល កំពុងយាងមកបំពេញព្រះរាជទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម (ថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែសីហា)។

Top