• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកខួបលើកទី ២៥ ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតវៀតណាម -សហរដ្ឋអាមេរិក

នាយប់ថ្ងៃទី ២៤ ខែកក្កដា សម្ព័ន្ធសមាគមន៍បណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធី រំលឹកខួបលើកទី ២៥ ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតវៀតណាម សហរដ្ឋអាមេរិក (១២ កក្កដា ១៩៩៣ - ១២ កក្កដា ២០២០)។

ពិធីប្រគល់ប័ណ្ណសរសើរជូនសមាគមមិត្តភាពវៀតណាម - សហរដ្ឋអាមេរិក


អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកស្រី Nguyen Thi Ngoc Phuong ប្រធានសមាគមមិត្តភាពវៀតណាម - សហរដ្ឋអាមេរិកប្រចាំនៅទីក្រុងហូជីមិញបានសង្កត់ធ្ងន់ទៅលើតម្លៃ ប្រវត្តិសាស្ត្រនៃទំនាក់ទំនងវៀតណាម - សហអាមេរិក ដែលបានបញ្ជាក់ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ។ ប្រទេសទាំងពីរបានពូនជ្រុំទំនាក់ទំនងភាពជាដៃគូ ដោយផ្អែកលើផលប្រយោជន៍រួមការគោរពគ្នាទៅវិញទៅមក ក៏ដូចជាទំនាក់ទំនងរវាងប្រជាជនជាមួយប្រជាជននៃប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប លោកស្រី Marie C. Damourអគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរបាននិងកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរលើគ្រប់វិស័យ។ សហរដ្ឋអាមេរិកសន្យាថា នឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូជាមួយវៀតណាម ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កាថែមទៀត ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top