• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកខួបទិវាយុទ្ធជនពិការ និងយុទ្ធជនពលីនៅកម្ពុជា

នៅថ្ងៃទី២៧ ខែកក្កដា នៅវិមានមិត្តភាពវៀតណាម-កម្ពុជា ក្នុងរាជធានីភ្នំពេញ គណៈកម្មាធិការបក្សនិងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានរៀបចំពិធីអុជធូបរំលឹកដល់វីរបុរស និងយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញដែលបានពលីជីវិតនៅកម្ពុជា ក្នុងឱកាសខួបលើកទី៧៩ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)។

គណៈកម្មាធិការបក្សនិងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានរៀបចំពិធីអុជធូបរំលឹកដល់វីរបុរស និងយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញដែលបានពលីជីវិតនៅកម្ពុជា ក្នុងឱកាសខួបលើកទី៧៩ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) នៅវិមានមិត្តភាពវៀតណាម-កម្ពុជា ក្នុងរាជធានីភ្នំពេញ។ រូបថត៖ VNA

ពិធីធ្វើឡើងក្រោមអធិបតីភាពលោក ង្វៀន មិញវូ លេខាធិការគណៈកម្មាធិការបក្ស និងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។ ចូលរួមពិធីនេះរួមមានគណៈកម្មាធិការបក្ស កម្មាភិបាល បុគ្គលិកស្ថានទូត តំណាងភ្នាក់ងារវៀតណាមប្រចាំនៅកម្ពុជា ក៏ដូចជាតំណាងសមាគមខ្មែរ-វៀតណាម និងសមាគមធុរកិច្ចវៀតណាមប្រចាំនៅកម្ពុជា និងសហគមន៍ជនវៀតណាមដែលរស់នៅ និងធ្វើការនៅកម្ពុជា។

នៅចំពោះមុខវិមាន លោកឯកអគ្គរដ្ឋទូត ង្វៀន មិញ វូ និងគណៈប្រតិភូដទៃទៀតបានដាក់កម្រងផ្កា និងថ្វាយ​ធូបគោរព និងចំណាយពេលស្មឹងស្មាធមួយនាទី ដើម្បីរំលឹកដល់វីរៈយុទ្ធជនពលី យុទ្ធជនស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិត ដើម្បីបុព្វហេតុរំដោះជាតិ ការពារមាតុភូមិ និងកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃ​ថ្លា ក្នុងការជួយប្រជាជនកម្ពុជា ឲ្យរួចផុតពីការប្រល័យពូជសាសន៍៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top