• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រគល់ពានរង្វាន់នៃការប្រឡងចាប់ផ្តើមអាជីវកម្ម ឆ្នាំ ២០២០


ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam អញ្ជើញថ្លែងក្នុងពិធី
 

នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមនារីវៀតណាមបានបើកពិធីប្រគល់ពានរង្ថាន់ចាប់ផ្តើមអាជីវកម្មឆ្នាំ ២០២០ ក្រោមប្រធានបទ “ចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត - ការតភ្ជាប់ប្រកបដោយជោគ ជ័យ”។

អ្នកនិពន្ធចំនួន ៦៨ នាក់ដែលមានគម្រោងល្អៗ ជាពិសេសគឺគម្រោងចំនួន ២៣ របស់ស្ត្រីពិការ គម្រោងចំនួន ១០ របស់និស្សិតស្រី ត្រូវបានផ្តល់កិត្តិយសនៅក្នុងពិធីនេះ។ គម្រោងទាំងអស់នេះបានបង្ហាញពីការតភ្ជាប់រវាងអ្នកវិទ្យាសាស្ត្រ និងកសិករ ការតភ្ជាប់រវាងអ្នកផលិតនិងអ្នកប្រើប្រាស់ និងរវាងអ្នកផលិតក្នុងគំរូសេដ្ឋកិច្ច ក៏ដូចជាការផ្សារភ្ជាប់ជាមួយនឹងគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

អញ្ជើញចូលរួមនិងថ្លែងក្នុងពិធី ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam សង្ឃឹមថាតាមរយៈការប្រឡងនេះស្មារតីចាប់ផ្តើមអាជីវកម្ម នឹងត្រូវបានផ្សព្វផ្សាយពាសពេញប្រទេស ហើយនឹងមានសហគ្រិននិងសហគ្រាសជាច្រើនចាប់ផ្តើមអាជីវកម្ម ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍប្រទេសជាតិ។ លោកឧបនាយករដ្ឋមន្រ្តីមានគោល បំណងថា នាពេលខាងមុខនេះ សម្ព័ន្ធសមាគមនារីវៀតណាមនឹងបន្តមានសកម្មភាពជាក់ស្តែងនិងសម្បូរបែបដើម្បីផ្តល់យោបល់និងជួយស្ត្រីឱ្យចាប់ផ្តើមអាជីវកម្ម ធ្វើជាអ្នកមានសម្រាប់ខ្លួនឯងនិងសហគមន៍។ ទន្ទឹមនឹងនោះ សមាជិកជាស្ត្រីម្នាក់ៗ ត្រូវការរៀនសូត្រយ៉ាងសកម្មក្នុងវិស័យជាច្រើន ដោយមានការតាំងចិត្តដូចគ្នាក្នុងការចាប់ផ្តើមអាជីវកម្ម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

នា​រសៀលថ្ងៃទី៨ ខែតុលា នៅទីស្នាក់ការ​មជ្ឈិមបក្ស (ហាណូយ) សន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ បានបើកសម័យប្រជុំបិទ​ បន្ទាប់ពីធ្វើការរយៈពេលបួនថ្ងៃ (ថ្ងៃទី៥-៨ ខែតុលា)។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានថ្លែងសុន្ទរកថា ដោយសង្កត់ធ្ងន់លើបញ្ហាសំខាន់ៗ​ជាច្រើន ដែលត្រូវបានគណៈកម្មាធិការមជ្ឈិមអនុម័ត។

Top