• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រគល់ពានរង្វាន់ញញួរ និងកណ្ដៀវមាសលើកទី ៨ គ្រោងនឹង​ប្រព្រឹត្តិទៅ​នាថ្ងៃទី ១ កុម្ភៈខាងមុខ

ពិធីប្រកាសនិងប្រគល់ពានរង្វាន់ចាំបាច់ត្រូវត្រៀមរៀបចំយ៉ាងហ្មត់ចត់ ឧឡារិក ដែលមានលក្ខណៈនយោបាយផង និងសិល្បៈផង ឲ្យសក្តិសមជាពានរង្វាន់សារព័ត៌មានធំមួយ បង្កើតកម្លាំងចលករ និងកម្លាំងពលំថ្មី លើកទឹកចិត្តដល់បក្សទាំងមូល ប្រជាជនទាំងមូលខិតខំប្រឹងប្រែងសម្រេចឲ្យបានជោគជ័យនូវគោលដៅ និងភារកិច្ចក្នុងឆ្នាំ ២០២៤។
លោកស្រី Truong Thi Mai ប្រធានគណៈកម្មការចាត់តាំងមជ្ឈឹម និងជាប្រធានគណៈដឹកនាំពានរង្វាន់សារព័ត៌មានជាតិស្ដីពីការកសាងបក្ស អញ្ជើញថ្លែងមតិ dangcongsan.vn

នារសៀលថ្ងៃទី៣ ខែមករា នៅទីក្រុងហាណូយ លោកស្រី Truong Thi Mai ប្រធានគណៈកម្មការចាត់តាំងមជ្ឈឹម និងជាប្រធានគណៈដឹកនាំពានរង្វាន់ សារព័ត៌មានជាតិស្ដីពីការកសាងបក្ស (ពានរង្វាន់ញញួរ និងកណ្ដៀវមាស) លើកទី ៨ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចាត់តាំងពាន់រង្វាន់។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ លោកស្រី Truong Thi Mai បានឲ្យដឹងថា៖ ពិធីប្រកាស និងប្រគល់ពានរង្វាន់ញញួរ និងកណ្ដៀវមាសលើកទី ៨ ឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យនយោបាយសំខាន់ ដែលគ្រោងនឹងប្រារព្ធឡើងនាថ្ងៃទី ១ ខែកុម្ភៈ ក្នុងឱកាសខួបលើកទី ៩៤ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម( ៣ កុម្ភៈ ឆ្នាំ ១៩៣០ - ៣ កុម្ភៈ ឆ្នាំ ២០២៤)។ លោកស្រី Truong Thi Mai បានលើកសំណើថា៖ ពិធីប្រកាស និងប្រគល់ពានរង្វាន់ចាំបាច់ត្រូវត្រៀមរៀបចំយ៉ាងហ្មត់ចត់ ឧឡារិក ដែលមានលក្ខណៈនយោបាយផង និងសិល្បៈផង ឲ្យសក្តិសមជាពានរង្វាន់សារព័ត៌មានធំមួយ បង្កើតកម្លាំងចលករ និងកម្លាំងពលំថ្មី លើកទឹកចិត្តដល់បក្សទាំងមូល ប្រជាជនទាំងមូលខិតខំប្រឹងប្រែងសម្រេចឲ្យបានជោគជ័យនូវគោលដៅ និងភារកិច្ចក្នុងឆ្នាំ ២០២៤។

ក្នុងជំនួបនេះ អគ្គនិពន្ធនាយកទស្សនាវដ្តីកសាងបក្ស លោក Ngo Minh Tuan (ទីភ្នាក់ងារអចិន្ត្រៃយ៍នៃពានរង្វាន់ញញួរ និងកណ្ដៀវមាស) បានឲ្យដឹងថាស្នាដៃដែលចូលរួមពានរង្វាន់ឆ្នាំនេះនៅតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិម និងតំបន់នានាគឺមានលក្ខណៈសម្បូរបែបអំពីប្រធានបទ និងប្រភេទ។ពីស្នាដៃចំនួន ១២០ ដែលត្រូវបានជ្រើសរើស គណៈចាត់តាំងនឹង ពិនិត្យ និងជ្រើសរើសជាឯកច្ឆ័ន្ទនូវស្នាដៃល្អបំផុតដើម្បីផ្តល់ពានរង្វាន់ A ចំនួន ៦ រង្វាន់ ពាន់រង្វាន់ B ចំនួន ១២ រង្វាន់ ពានរង្វាន់ C ចំនួន ១៨ រង្វាន់ និងពាន់រង្វាន់លឹកទឹកចិត្តចំនួន ៣០ រង្វាន់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top