• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រគល់កិត្តិនាមសហគ្រិនវ័យក្មេងឆ្នើមឆ្នាំ២០២១

នារសៀលថ្ងៃទី ២៦ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មា ធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្ព័ន្ធយុវជនវៀតណាម និងមជ្ឈិមសមាគមសហគ្រិនវ័យក្មេងវៀតណាមបានប្រារព្ធពិធីប្រគល់កិត្តិនាមជា “សហគ្រិនវ័យក្មេងចាប់ផ្តើមអាជីវកម្មឆ្នើម ២០២១”។

ទិដ្ឋភាពនៃពិធីប្រគល់កិត្តនាមសហគ្រិនវ័យក្មេងចាប់ផ្តើមអាជីវកម្មឆ្នើម (រូបថត៖ baochinhphu.vn)

គណៈកម្មាធិការរៀបចំ បានប្រគល់កិត្តិនាម ជាសហគ្រិនវ័យក្មេងឆ្នើមក្នុងឆ្នាំនេះ ដល់សហ គ្រិនវ័យក្មេងឆ្នើមចំនួន ៨៦ នាក់។ ទាំងនេះគឺជាសហគ្រិនវ័យក្មេងដែលបានជម្នះលើការលំបាកបណ្តាលពីជំងឺរាតត្បាត សម្របខ្លួនទៅនឹងការផ្លាស់ប្តូរទាំងអស់នៃយុគសម័យ ឌីជីថល បង្កើតចំណុចលោតផ្លោះ និងជួយឱ្យអាជីវកម្មអភិវឌ្ឍន៍។ លោក Vu Gia Luyen ប្រធានក្រុមប្រឹក្សា ភិបាល នៃក្រុមហ៊ុនភាគហ៊ុនដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន   ដែលជាសហគ្រិនវ័យក្មេងឆ្នើមមួយរូបបានឲ្យដឹងថា៖ “យើងរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់ការផ្លាស់ប្តូរប្រតិបត្តិការនៅក្នុងលំហឌីជីថល មានឧបករណ៍ជាជំនួយសម្រាប់ធ្វើការពីចម្ងាយ ព្រមទាំងជំរុញទឹកចិត្តរបស់មនុស្សគ្រប់រូប។ យើងមានដំណើរការល្អក្នុងឆ្នាំកន្លងទៅ ដោយបានបើកដំណើរការផលិតផលថ្មី ជាមួយនឹងកំណើនប្រាក់ចំណូលច្រើនជាង ២០០% បើធៀបនឹងឆ្នាំ ២០២០”។

នៅក្នុងក្របខ័ណ្ឌនៃកម្មវិធី “ការផ្លាស់ប្តូរឌីជីថល - ផ្លាស់ប្តូរដើម្បីសម្របខ្លួននិងការស្តារឡើងវិញ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ឆ្លើយតបប្រកបដោយភាពម្ចាស់ការ ទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការវិវត្តថ្មីៗលើពិភពលោក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ឆ្លើយតបប្រកបដោយភាពម្ចាស់ការ ទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការវិវត្តថ្មីៗលើពិភពលោក

កាលពីរសៀលថ្ងៃទី៤ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ននានាដើម្បីវាយតម្លៃស្ថានភាព សេណារីយ៉ូ និងដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងការវិវត្តថ្មីៗលើពិភពលោកនាពេលកន្លងមក ដែលអាចប៉ះពាល់អវិជ្ជមានដល់ប្រទេសវៀតណាម ជាពិសេសជម្លោះកាន់តែស្មុគស្មាញនៅមជ្ឈិមបូព៌ា និងតំបន់ ផ្សេងៗទៀត។

Top