• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកឲ្យដំណើរការជាផ្លូវការរោងចក្រកែច្នៃជ័រកៅស៊ូរបស់សហគ្រាសវៀតណាមនៅកម្ពុជា

នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅខេត្តកំពង់ធំ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាមបានរៀបចំពិធី​បើក​ឲ្យដំណើរការជាផ្លូវការរោងចក្រកែច្នៃជ័រកៅស៊ូ ជឺសេកំពុងធំ។

ទិដ្ឋភាពនៃពិធីបើកឲ្យដំណើរការជាផ្លូវការរោងចក្រកែច្នៃជ័រកៅស៊ូរបស់សហគ្រាសវៀតណាមនៅកម្ពុជា

នេះជារោងចក្រមួយក្នុងចំណោមរោងចក្រកែច្នៃជ័រកៅស៊ូធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្ន។ អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh ឧបនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា យឹម ឆែលី រួមទាំងថ្នាក់ដឹកនាំខេត្តកំពុងធំនិងតំណាងក្រសួងស្ថាប័នមួយចំនួន។

អញ្ជើញថ្លែងមតិក្នុងពិធី អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន លោក Tran Ngoc Thuan បានសង្កត់ធ្ងន់ថា ការបើកឲ្យដំណើរការរោងចក្រនេះជាសក្ខីភាពបញ្ជាក់ច្បាស់នូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមដំណើរអភិឌវឌ្ឍន៍កៅស៊ូជាង ១០០ ពាន់ហិកតានៅកម្ពុជា ដែលនាំមកប្រសិទ្ធ ភាពសេដ្ឋកិច្ចខ្ពស់និងបង្កើតការងារធ្វើសម្រាប់និយោជិតតាមតំបន់មួយចំនួនរបស់កម្ពុជា។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្ត្រី យឹម ឆែលី បានអញ្ជើញវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពសេដ្ឋកិច្ចសង្គមកិច្ច ដែលគម្រោងការដាំកៅស៊ូរបស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូនាំមកជូនតំបន់នានារបស់​កម្ពុជាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top