• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកសប្តាហ៍ទេសចរណ៍ Ninh Binh ឆ្នាំ ២០២៤

នាយប់ថ្ងៃទី ១ មិថុនា នៅតំបន់ទេសចរណ៍ Tam Coc - Bich Dong (ស្រុក Hoa Lu) គណៈកម្មាធិការប្រជាជនខេត្ត Ninh Binh បានប្រារព្ធពិធីបើកសប្តាហ៍ទេសចរណ៍ Ninh Binh ឆ្នាំ ២០២៤ ក្រោមប្រធានបទ "ពណ៌មាស Tam Coc - Trang An"។
ការសម្តែងសិល្បៈពិសេសនៅក្នុងពិធីបើក (រូបថត៖ TTXVN)

សប្តាហ៍ទេសចរណ៍ Ninh Binh ២០២៤ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមិនធ្លាប់មានពីមុនមក ដែលជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនឆ្លើយតបនឹងខួបលើកទី ១០ នៃតំបន់រមណីដ្ឋាន Trang An ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់អង្គការសហប្រជាជាតិ (UNESCO) ចុះបញ្ជីជា បេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក (២០១៤-២០២៤)។

សប្តាហ៍ទេសចរណ៍ Ninh Binh ២០២៤ ប្រព្រឹត្តទៅជាមួយសកម្មភាពវប្បធម៌ សិល្បៈ និងផលិតផលទេសចរណ៍វិសេសវិសាលជាច្រើន។ ក្នុងចំណោមនោះ សកម្មភាពវប្បធម៌ និងទេសចរណ៍មួយចំនួនមានលក្ខណៈដោយឡែក ដូចជា៖ កម្មវិធីសិល្បៈក្នុងពិធីបើក ការទស្សនាវាលស្រែសិល្បៈ បទពិសោធន៍ធ្វើស្រែសើម ការសម្តែង និងតាំងបង្ហាញផលិតផលសិប្បកម្មប្រពៃណីរបស់ខេត្ត;   ដំណើរទេសចរណ៍ថតរូប; កម្មវិធីស្ទង់មតិ ណែនាំផលិតផលទេសចរណ៍ Ninh Binh ពិព័រណ៍រូបថតសិល្បៈជាដើម។

សប្តាហ៍ទេសចរណ៍ Ninh Binh ប្រព្រឹត្តទៅចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៨ ខែមិថុនា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍អន្តរជាតិសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់ - ឧបករណ៍ វត្ថុធាតុដើម និងក្រណាត់ (HanoiTex និង HanoiFabric ២០២៥) នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E វិថី Tran Hung Dao លេខ ៩១ ទីក្រុងហាណូយ។

Top