• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកសន្និសីទ​មេបញ្ជាការកងទ័ពជើង​គោក​អាស៊ានលើកទី២៣

នាថ្ងៃទី ១០ ខែវិច្ឆិកា សន្និសីទមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី ២៣ (ACAMM-23) ក្រោមប្រធានបទ៖ “កងទ័ពជើងគោកអាស៊ានសហប្រតិបត្តិការដើម្បីសន្តិភាព” បានបើកជាផ្លូវការនៅទីក្រុងហាណូយ។
  ឧត្តមសេនីយ៍ឯក Nguyen Tan Cuong ថ្លែងសុន្ទរកថាក្នុងសន្និសីទ។ (រូបថត៖ Trong Phu/VOV)  
  ឧត្តមសេនីយ៍ឯក Nguyen Tan Cuong និងគណៈប្រតិភូចូលរួមសន្និសីទ។ (រូបថត៖ Trong Phu/VOV)  

សន្និសីទនេះ សំដៅផ្តោតសំខាន់លើការផ្លាស់ប្តូរ និងពិភាក្សាលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ស្នើឡើងគំនិតផ្តួចផ្តើមសំដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃបណ្តាប្រទេសអាស៊ាន រួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខរួម ជាពិសេសគឺទំនួលខុសត្រូវផ្នែកសន្តិសុខក្រៅប្រពៃណី ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាពិភពលោក។

ក្នុងសន្និសីទនេះ គណៈប្រតិភូបានឯកភាពថា ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ កងទ័ពជើងគោកនៃបណ្តាប្រទេសអាស៊ានគួរតែពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចែករំលែកព័ត៌មាន និងជំរុញសកម្មភាពរួមគ្នាដើម្បីចែករំលែកគំនិត ផ្លាស់ប្តូរបទពិសោធន៍ ជំនាញ និងធនធានដើម្បីបង្កើតការឯកភាពគ្នាក្នុងបណ្តាប្រទេសអាស៊ាន រក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សមាជិកអាស៊ានទាំងអស់ ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។

នៅចុងបញ្ចប់នៃសន្និសីទ វៀតណាមបានប្រគល់តួនាទីជាប្រធានសន្និសីទមេបញ្ជាការកងទ័ពជើងគោកអាស៊ានដល់ប្រទេសថៃ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top