• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកទិវាវប្បធម៌នៃបណ្តាជនជាតិភាគតិចខេត្ត Gia Lai

ទិវាបុណ្យនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរួមចំណែកក្នុងការអភិរក្សនិងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិ ភាគតិចនៅខេត្ត Gia Lai; អបអរសាទរទិវាវប្បធម៌នៃក្រុមជនជាតិវៀតណាម (ថ្ងៃទី ១៩ មេសា); អបអរសាទរខួបលើកទី ៤៧ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិនិងខួបលើកទី ៩០ នៃការបង្កើតខេត្ត Gia Lai (២៤ ឧសភា ១៩៣២- ២៤ ឧសភា ២០២២)។
  ពិធីបើកមហោស្រពវប្បធម៌ជនជាតិភាគតិចលើកទី ១ នៅខេត្ត Gia Lai ឆ្នាំ២០២២ (រូបថត៖VOV)  

ពិធីបុណ្យវប្បធម៌នៃបណ្តាជនជាតិភាគិតិចនៅខេត្ត Gia Lai ឆ្នាំ ២០២២ បានបើកជាផ្លូវការនាយប់ថ្ងៃទី ១៩ ខែមេសា នៅទីលាន Dai Doan Ket ទីក្រុង Pleiku។

ប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី ១៩ និង ២០ ខែមេសា ពិធីបុណ្យនេះមានការចូលរួមពីសិប្បករ កម្មាភិបាលនិងប្រជាជនជាជនជាតិភាគតិច ជិត ៨០០ នាក់មកពីទីរួមខេត្តនិងទីក្រុងទាំង ១៦ លើទូទាំងខេត្ត។ ទិវាបុណ្យនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរួមចំណែកក្នុងការអភិរក្សនិងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិភាគតិចនៅខេត្ត Gia Lai; អបអរសាទរទិវាវប្បធម៌នៃក្រុមជនជាតិ វៀតណាម (ថ្ងៃទី ១៩ មេសា); អបអរសាទរខួបលើកទី ៤៧ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិនិងខួបលើកទី ៩០ នៃការបង្កើតខេត្ត Gia Lai (២៤ ឧសភា ១៩៣២- ២៤ ឧសភា ២០២២)។

ទិវាបុណ្យនេះក៏ជាឱកាសសម្រាប់ប្រជាជនជនជាតិភាគតិចក្នុងខេត្តជួបប្រាស្រ័យ ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសាមគ្គីភាព។ រួមជាមួយក្រុមសិប្បករក្នុងតំបន់ដែលចូលរួមពិធីបុណ្យនេះ លោក Ngo Duc Mao មកពីទីរួមស្រុក Phu Can ស្រុក Krong Pa បានចែករំលែកថា៖ “ចូលរួមពិធីបុណ្យ សិប្បករមកទីនេះដើម្បីជួបប្រាស្រ័យនិងផ្លាស់ប្តូរបទពិសោធន៍ ជាមួយស្រុកជិតខាង។ អាស្រ័យហេតុនេះ បង្ហាញពីចំណងសាមគ្គីភាពរបស់ជនជាតិភាគតិចនៅតំបន់ Tay Nguyen ពួកគេបានជួបជុំគ្នាដើម្បីណែនាំនិងផ្សព្វផ្សាយអំពីមូលដ្ឋាននិងភូមិដែលខ្លួនកំពុងរស់នៅ ហើយពួកគេក៏នឹងបានស្គាល់ពីមូលដ្ឋានផ្សេងទៀតផងដែរ។ ប្រការនេះបង្ហាញថា ជនជាតិទាំងអស់ដែលរស់នៅក្នុងខេត្ត Gia Lai និយាយដោយឡែក និងតំបន់ Tay Nguyen និយាយរួម សុទ្ធតែមានប្រពៃណីថ្លៃថ្លា ដែលជាស្មារតីនៃសាមគ្គីភាព នោះគឺជាការកសាង សហគមន៍ វៀតណាម”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top